ខេត្ត Lang Son ត្រៀមខ្លួនជាស្រេចឲ្យកម្មវិធី “ជួបសំណេះសំណាល នាដើម​និទាឃរដូវថ្មី ២០១៩” និងសន្និសីទលើកទី ១០ នៃគណៈកម្មការកច្ចការចម្រុះ

(VOVWORLD) -កម្មវិធី “ជួបសំណេះសំណាលនាដើមនិទាឃរដូវថ្មី ២០១៩” និងសន្និសីទ នៃគណៈកម្មការកិច្ចការចម្រុះរវាងបណ្ដាខេត្តក្រុងទាំងនេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំចាប់ពីឆ្នាំ ២០១៦ មក។
ខេត្ត Lang Son ត្រៀមខ្លួនជាស្រេចឲ្យកម្មវិធី “ជួបសំណេះសំណាល នាដើម​និទាឃរដូវថ្មី ២០១៩” និងសន្និសីទលើកទី ១០ នៃគណៈកម្មការកច្ចការចម្រុះ - ảnh 1 Pano ផ្សព្វផ្សាយអំពិកម្មវិធី “ជួបសំណេះសំណាល នាដើមនិទាឃរដូវថ្មី ២០១៩” និងសន្និសីទលើកទី ១០ នៃគណៈកម្មការកច្ចការចម្រុះ 

ខេត្ត Lang Son បានបង្ហើយការងារត្រៀមរៀបចំឲ្យកម្មវិធី“ជួបសំណេះសំណាលនាដើមនិទាឃរដូវថ្មី ២០១៩” រវាងលេខាគណកម្មធិការបក្សបណ្ដាខេត្ត៖ Lạng Sơn, Quảng Ninh, Cao Bằng, Hà Giang (វៀតណាម) និងលេខាគណកម្មធិការបក្ស តំបន់ស្វយ័តជនជាតិ Zhuang ខេត្ត Guangxi (ចិន) ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២១ ខែមិនាខាងមុខ។ ក្នុងអំឡុងពេលនេះ នឹងប្រព្រឹត្តិទៅ សន្និសីទលើកទី ១០ នៃគណៈកម្មការកិច្ចការចម្រុះរវាងបណ្ដាខេត្ត Lạng Sơn, Quảng Ninh, Cao Bằng, Hà Giang (វៀតណាម) និង តំបន់ស្វយ័តជនជាតិ Zhuang Guangxi (ចិន)។

កម្មវិធី “ជួបសំណេះសំណាលនាដើមនិទាឃរដូវថ្មី ២០១៩” និងសន្និសីទ នៃគណៈកម្មការកិច្ចការចម្រុះរវាងបណ្ដាខេត្តក្រុងទាំងនេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំចាប់ពីឆ្នាំ ២០១៦ មក។ នេះគឺជាឱកាសសម្រាប់បណ្ដាខេត្ត ក្រុងជាប់ព្រំដែននៃប្រទេសទាំងពីរវៀតណាម និងចិន បង្កើនសកម្មភាពដូចជា៖ ផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ កសាងការតភ្ជាប់ផ្លូវគមនាគមន៍ និងមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែន ច្រកទ្វារព្រំដែនជាដើម។ លោក Nguyen Cong Truong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lang Son អនុប្រធានគណៈចាត់តាំងកម្មវិធី “ជួបសំណេះសំណាលនាដើមនិទាឃរដូវថ្មី ២០១៩” បានឲ្យដឹងថា៖

“ថ្នាក់ដឹកនាំខេត្ត Lang Son បានបញ្ជាស្ថាប័នគ្រប់ជាន់ថ្នាក់ រៀបចំពិធីទទួលបដិសណ្ឋារកិច្ច រៀបចំការចរចាយ៉ាងមហោឡារិក ដោយសម្ដែងចំណងសាមគ្គីភាពរវាងវៀតណាម និងចិន។ នេះក៏ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជំរុញការផ្លាស់ប្តូររវាងខេត្ត ក្រុងនានារបស់វៀតណាមជាមួយ ខេត្ត Guangxi ជួយសម្រួលការជួញដូរនាំចេញ នាំចូលទំនិញរវាងវៀតណាម ជាមួយចិន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ