ខេត្ត Long An ជូនអំណោយសំរាប់អាណិកជននិងជនកម្ពុជាក្រីក្រនៅទីក្រុងភ្នំពេញ

ខេត្ត Long An ជូនអំណោយសំរាប់អាណិកជននិងជនកម្ពុជាក្រីក្រនៅទីក្រុងភ្នំពេញ - ảnh 1
(រូបថត៖nhandan.com.vn)

(VOVworld) - នៅទីស្ដីការសមាគមន៍កម្ពុជាមានដើមកំណើតវៀតណាមនៅរាជធានី
ភ្នំពេញ នាថ្ងៃទី៣ ធ្នូ ក្រុមការងារនៃគណៈកម្មាធិការប្រជាជនខេត្ត Long An ភាគខាង
ត្បូងវៀតណាមបានសហការជាមួយសមាគមន៍ជនកម្ពុជាមានដើមកំណើតវៀត
ណាម ប្រគល់អំណោយចំនួន៣រយចំណែកជូនជនរួមជាតិអាណិកជនវៀតណាម
និងជនកម្ពុជាក្រីក្រនៅទីក្រុងភ្នំពេញ។ថ្លែងមតិនៅទីនេះ លោកស្រី Tran Thi Nhanh
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានកត់សំ គាល់នូវសំណើររបស់
ជនរួមជាតិអំពីការប្រគល់អាហារូបករណ៍ជូនសិស្សានុ សិស្សអាណិកជន ជួយ
ឧបត្ថម្ភលើចំណាយកសាងផ្ទះសមូហភាពសំរាប់គ្រូបង្រៀន នៃសាលាបង្រៀន
ភាសាវៀតណាមនៅខេត្តស្វាយរៀង។លោកស្រីក៏បានអះអាងថា ខេត្ត Long An
ជានិច្ចកាលយកចិត្តទុកដាក់ ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ ជនរួមជាតិអាណិក
ជនវៀតណាមថែទាំការរៀនសូត្ររបស់ជំនាន់វ័យក្មេងដើម្បីរួមចំណែកលើក
កំពស់កិត្យានុភាពរបស់សហគមន៍វៀតណាមក្នុងសង្គមកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ