ខេត្ត Phu Tho ប្រកាសជាសាធារណះពិធីគោរពវិញ្ញាណក្ខ័ណ្ឌស្ដេច Hung - ពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៣

នាព្រឹកថ្ងៃទី ១មេសា នៅទីក្រុងហាណូយ គណះកម្មាធិការប្រជាជនខេត្ត Phu
Tho និងក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម  បានរៀបចំ សន្និសីទកាសែត ​ដើម្បីជូនដំណឹងអំពីបណ្ដាសកម្មភាពនៃ ពិធីគោរពវិញ្ញា ណក្ខ័ណ្ឌស្ដេច Hung - ពិធី
បុណ្យវិហារ Hung ឆ្នាំ ២០១៣។ ពិធីគោរព វិញ្ញាណក្ខ័ណ្ឌ ស្ដេច Hung - ពិធីបុណ្យវិ
ហារ Hung ឆ្នាំ ២០១៣ នឹងប្រព្រឹត្ត ទៅក្នុងរយះពេល ៧ថ្ងៃ ( ពីថ្ងៃទី ១៣ ដល់ថ្ងៃទី 
១៩ មេសា) ជា​មួយសកម្មភាពសំខាន់ជាច្រើន ដូចជា÷ ពិធីលើកតម្កើងបេតិកភ័ណ្ឌ
វប្បធម៌​ជំនឿសាសនា ​ទទួលប័ណ្ណទទួលស្គាល់÷​ជំនឿធ្វើ សក្ការះបូជា​ស្ដេច Hung -
នៅខេត្ត Phu Tho ជាបេតិកភ័ណ្ឌអតូបីយ៍របស់មនុស្សលោក ​មហោស្រពចម្រៀង 
Xoan និងចម្រៀងប្រជាប្រិយ Phu Tho លើកទី  ៣…។ល។ លោក Ha Ke San អនុ​ប្រធានគណះកម្មាធិការប្រជាជន ខេត្ត  Phu Tho និងជាប្រធានគណះកម្មាធិការចាត់
តាំង ពិធីគោរពវិញ្ញាណក្ខ័ណ្ឌ ស្ដេច Hung - ពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៣ បាន
អោយដឹងថា÷ 

          “ ចំណុចថ្មី នៃពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៣នេះគឺ យើងបាន ទទួល ប័ណ្ណ​ទទួលស្គាល ជំនឿធ្វើសក្ការះបូជាស្ដេច Hung ជា​បេតិកភ័ណ្ឌអតូបីយ៍របស់មនុស្ស
លោក  ។ ទីពីគឺយើងរៀបចំពិធីបុណ្យវិថី។ ទីបីគឺ យើងខ្ញុំបានអញ្ជើញ ខេត្តចំនួន៨នៅ​ភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង មកដល់ Phu Tho ចូលរួមរៀបចំពិធីធ្វើ
សក្ការះបូជា៕”

ខេត្ត Phu Tho ប្រកាសជាសាធារណះពិធីគោរពវិញ្ញាណក្ខ័ណ្ឌស្ដេច Hung - ពិធីបុណ្យវិហារ Hung ឆ្នាំ ២០១៣ - ảnh 1
ពិធីបុណ្យវិហារ Hung(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ