ខេត្ត Quang Ninh ទទួលភ្ញៀវ២៥០០នាក់នៃនាវាទេសចរណ៍ Costa Victoria នាដើមបុណ្យចូលឆ្នាំថ្មីប្រពៃណី

(VOVworld) - នាព្រឹកថ្ងៃទី១៩ កុម្ភៈ ពោលគឺថ្ងៃទី១ខែទី១តាមច័ន្ទគតិ នាវាទេស
ចរណ៍៥ផ្កាយCosta Victoria ដែលនាំមកភ្ញៀវទេសចរចំនួន២៥០០នាក់ និងក្រុម
នាវិក បានចូលចតនៅឈូងសមុទ្រ Ha Long ខេត្ត Quang Ninh ភាគ ខាងជើង
វៀតណាមក្នុងថ្ងៃដំបូងនៃឆ្នាំថ្មីប្រពៃណីមមែសប្ដស័ក២០១៥។ ក្នុងបរិយាកាស
ដ៏អ៊ូរអររបស់បុណ្យតេតប្រពៃណីវៀតណាម មន្ទីវប្បធម៌ កីឡា និងទេសចរណ៍
ខេត្ត Quang Ninh និងក្រុមហ៊ុនទេសចរណ៍ Saigontourist បានរៀបចំពិធីទទួល
 ជូនផ្កា និងជូនអាំងប៉ាវសំរាប់ភ្ញៀវទេសចរណ៍ទាំង ឡាយនៃនាវា Costa Victoria។
ខេត្ត Quang Ninh ទទួលភ្ញៀវ២៥០០នាក់នៃនាវាទេសចរណ៍ Costa Victoria នាដើមបុណ្យចូលឆ្នាំថ្មីប្រពៃណី - ảnh 1
ភ្ញៀវទេសចរនៃនាវា Costa Victoria ចូលក្នុងកំពង់ផែ Ha Long

បណ្ដាភ្ញៀវទេសចរណ៍ទាំងនេះ នឹងទៅទស្សនាបេតិកភ័ណ្ឌ អច្ឆារិយវត្ថុធម្មជាតិ
ឈូងសមុទ្រ Ha Long រកឃើញទីក្រុង Ha Long ក៏ដូចជាស្វែងយល់ ជីវភាព
រស់នៅក្នុងបុណ្យតេតប្រពៃណីរបស់ប្រជាពលរដ្ឋនៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ