ខេត្ត Quang Ninh រំលឹកខួបលើកទី៥០នៃទិវាបង្កើតខេត្ត។

ខេត្ត Quang Ninh រំលឹកខួបលើកទី៥០នៃទិវាបង្កើតខេត្ត។ - ảnh 1
ខេត្ត Quang Ninh រំលឹកខួបលើកទី៥០នៃទិវាបង្កើតខេត្ត។ (VOV)



Vovworld-នាយប់ថ្ងៃទី១៩តុលានៅទីក្រុង Ha Long ខេត្ត Quang Ninh បាន​រៀបចំពិធីមីទ្ទីងរំលឹកខួបលើកទី៥០នៃទិវាបង្កើតខេត្ត។ ក្នុងអំឡុង៥០ឆ្នាំ​
កសាង​និង​អភិវឌ្ឍន៍ ខេត្ត Quang Ninh បានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋ
កិច្ចទេសចរណ៍​និង​ពាណិជ្ជកម្មរបស់ដំបន់ភាគខាងជើង។ សេដ្ឋកិច្ចរបស់
ខេត្ត Quang Ninh ជា​និច្ចកាលរក្សានៅកំរិតកំណើនខ្ពស់និងស្ថិរភាព។ ថ្លែង
មតិនៅពិធីមីទ្ទីង សមមិត្ត Le Hong Anh សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍គណៈលេខា​មជ្ឈឹមបានឲ្យដឹងថា៖

“Quang Ninh បានឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងកាលៈទេសៈមាន​
ឱកាសជាច្រើន។ ដោយហេតុនេះ ក្នុងរយៈពេលខាងមុខ បក្សភាគនិង
ប្រជាជន​បណ្ដាជនជាតិខេត្ត Quang Ninh ត្រូវខំប្រឹងប្រែងម្ចាស់ការក្ដាប់
ជាប់ឱកាស ខំប្រឹង​ប្រែងនិងកសាងខេត្ត Quang Ninh ជាសារវន្តក្លាយទៅ
ជាខេត្តឧស្សាហកម្មតាម​ទិស​ទំនើបនាឆ្នាំ២០១៥៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ