ខេត្ត ក្រុងនានាទូទាំងប្រទេស អនុវត្តន៍យ៉ាងសកម្មការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19

(VOVWORLD) - ក្នុងអំឡុងពេលនេះ ការបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 ត្រូវបានខេត្ត ក្រុងនានាទូទាំងប្រទេសអនុវត្តយ៉ាងខ្លាំងក្លា។ 
ខេត្ត ក្រុងនានាទូទាំងប្រទេស អនុវត្តន៍យ៉ាងសកម្មការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19  - ảnh 1 ការបាញ់ថ្នាំសម្លាប់មេរោគនៅទីក្រុង Hai Phong

នៅខេត្ត Yen Bai បានបង្កើតក្រុមការងារចំនួន ៧ ដើម្បីដឹកនាំ ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID-19 នៅតាមស្រុកនិង ទីប្រជុំជនក្នុងខេត្ត។ ក្នុងអំឡុងពេលពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមីនា ក្រុមការងារទាំង ៧ នេះ បានចុះទៅពិនិត្យនិងស្វែងយល់ពីស្ថានភាពជាក់ស្តែង អំពីការងារដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19។ ទន្ទឹមជាមួយគ្នានោះ ខេត្ត Quang Nam បានសម្រេចចិត្ត ផ្អាករាល់សកម្មភាពដែលមិនចាំបាច់នៅក្នុងខេត្តទាំងមូល ដោយស្នើសុំឲ្យបញ្ឈប់នូវសកម្មភាពប្រមូលផ្តុំដែលមានមនុស្សច្រើន; បញ្ឈប់ទាំងស្រុងរាល់សកម្មភាពសាសនា  និងសកម្មភាពដែលមានមនុស្ស ២០ នាក់ឬច្រើនជាងឡើងទៅ។ ក្រៅពីនេះប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត លោក Le Tri Thanh បានចេញលិខិតបិទជាបណ្តោះអាសន្ននូវរាល់ច្រកព្រំដែនសំខាន់ៗ និងច្រករបៀង នៅតាមព្រំដែនវៀតណាម - ឡាវ ចាប់ពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី ២០ ខែមេសា។

នាថ្ងៃទី ២៨ ខែមីនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចេញលិខិតស្នើសុំទៅមន្ទីរទេសចរណ៍ឲ្យបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធនឹងការទៅលេងកំសាន្តនៅតាមឆ្នេរសមុទ្រសាធារណៈ និងកន្លែងងូតទឹកសាប ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ