ខុទ្ទកាល័យទាក់ទងអន្តរកូរ៉េនៅតែដំណើរការបន្ទាប់ពីកូរ៉េខាងជើងដកបុគ្គលិករបស់ខ្លួនមកវិញ

(VOVWORLD) - ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានប្រកាសនាថ្ងៃទី ២៤ ខែមីនាថា មន្រ្តីរបស់ប្រទេសនេះដែលធ្វើការនៅខុទ្ទកាល័យទាក់ទងអន្តរកូរ៉េ នឹងនៅតែធ្វើការជាធម្មតា បើទោះបីជា មុននោះទីក្រុងព្យុងយ៉ាងបានដកមន្រ្តីកូរ៉េខាងជើងចេញពីខុទ្ទកាល័យនេះដោយចៃដន្យក៏ដោយ។
ខុទ្ទកាល័យទាក់ទងអន្តរកូរ៉េនៅតែដំណើរការបន្ទាប់ពីកូរ៉េខាងជើងដកបុគ្គលិករបស់ខ្លួនមកវិញ - ảnh 1 ទីរួមខេត្តព្រំដែន Kaesong របស់កូរ៉េខាងជើង

ក្រុមមន្រ្តីកូរ៉េខាងត្បូងររួមមានពី ៤០ ទៅ ៥០ នាក់នៅតែធ្វើការនៅខុទ្ទកាល័យទាក់ទងនៅទីរួមខេត្តព្រំដែន Kaesong របស់កូរ៉េខាងជើង។ នាបច្ចុប្បន្ន ខុទ្ទកាល័យកំពុងដំណើរការធម្មតា ហើយត្រូវបានផ្គត់ផ្គង់អគ្គិសនីនិងទឹកគ្រប់  គ្រាន់។ ភាគីកូរ៉េខាងជើងទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ទឹកដល់ខុទ្ទកាល័យ    ខណៈដែលភាគីកូរ៉េខាងត្បូងផ្គត់ផ្គង់អគ្គិសនី។ មុននេះ នាថ្ងៃទី ២២ ខែមីនា កូរ៉េខាងជើងបានប្រកាសដកចេញពីខុទ្ទកាល័យទាក់ទងរួមអន្តរកូរ៉េនៅតំបន់ Kaesong។ ភាគីកូរ៉េខាងត្បូងបានសម្តែងនូវក្តីសោកស្តាយចំពោះការសម្រេចចិត្តរបស់កូរ៉េខាងជើង ព្រមទាំងអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់មកវិញយ៉ាងឆាប់ៗ ដើម្បីឱ្យការិយាល័យនេះអាចបន្តដំណើរការស្របតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ