ខ្ពង់រាបថ្មដុងវ៉ាន់ទទួលកិត្តិនាមជា "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ២០២៥"
(VOVWORLD) - នាយប់ថ្ងៃទី៦ ខែធ្នូ នៅព្រះរាជាណាចក្របារ៉ែន បានប្រព្រឹត្តទៅពិធីលើកតម្កើងពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) ឆ្នាំ ២០២៥។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត ទៀង ហ្វាង បានទទួលកិត្តិនាមជា "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ ២០២៥" នៅ WTA ២០២៥ (រូបថត៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត ទៀង ហ្វាង) |
នៅក្នុងពិធីប្រគល់រង្វាន់នេះ ខ្ពង់រាបថ្មដុងវ៉ាន់ ឧទ្យានភូមិសាស្ត្រសកលរបស់អង្គការយូណេស្កូ ខេត្តទៀង ក្វាង បានទទួលពានរង្វាន់ដែលឈ្នះក្នុងប្រភេទ "គោលដៅវប្បធម៌ឈានមុខគេរបស់ពិភពលោក ឆ្នាំ២០២៥"។
អ្នកចូលរួមពិធីនេះ មានតំណាងអង្គការទេសចរណ៍អន្តរជាតិ ភ្នាក់ងារគ្រប់គ្រង អ្នកជំនាញ អាជីវកម្ម និងសារព័ត៌មានមកពីប្រទេស និងដែនដីជាង ១០០។
នេះជាលើកដំបូងដែលខេត្ត ទៀង ហ្វាង មានគោលដៅមួយដែលត្រូវបានលើកតម្កើងនៅក្នុងក្រុមពានរង្វាន់វប្បធម៌លំដាប់ពិភពលោក (រូបថត៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តទៀង ហ្វាង) |
ថ្លែងនៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្តទៀងក្វាង បានសង្កត់ធ្ងន់ថា កិត្តិនាមនេះ ជាការទទួលស្គាល់របស់ពិភពលោកចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌដែលខេត្តទៀងក្វាង បានអនុវត្តន៍យ៉ាងស្វិតស្វាញ។ នេះក៏ជាកម្លាំងចលករសម្រាប់ខេត្តក្នុងការបន្តកសាងវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខគេនៅក្នុងឆ្នាំខាងមុខ។
សូមគូសបញ្ជាក់ថា ត្រូវបានអង្គការយូណេស្កូទទួលស្គាល់តាំងពីឆ្នាំ ២០១០ ខ្ពង់រាបថ្មដុងវ៉ាន់ រក្សាប្រវត្តិសាស្ត្រវិវត្តន៍អាយុកាលជាង ៥៥០ លានឆ្នាំនៃផែនទី ហើយជាបណ្ណសារធម្មជាតិនៃហ្វូស៊ីល។ ស្រទាប់ដីល្បាប់ដែលកកកុញអស់រយៈពេលរាប់រយលានឆ្នាំបានបង្កើតជា "សារមន្ទីរភូគព្ភសាស្ត្រក្រៅវាល" ដ៏កម្រមួយនៅក្នុងពិភពលោក៕