ខ្សែ​ភាពយន្ត "ផ្កា​ម៉ាក់ខៃ ហ្វើ និង Piano" ត្រូវបានជ្រើសរើស​ឲ្យ​ចូលរួម​ពានរង្វាន់អូស្ការ

(VOVWORLD) - ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានជ្រើសរើសខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" (Dao, Pho va Piano) ផលិតដោយក្រុមហ៊ុនភាគហ៊ុនភាពយន្តលេខ១ ដើម្បីតំណាងឱ្យប្រទេសវៀតណាម ចូលរួមវគ្គចម្រុះនៃវិញ្ញាសារ “ភាពយន្តបរទេស” ក្នុងពានរង្វាន់អូស្ការលើកទី៩៧ ឆ្នាំ២០២៤។

ខ្សែភាពយន្ត "ផ្កាម៉ាក់ខៃ ហ្វើ និង Piano" គឺជាស្នាដៃរបស់អ្នកនិពន្ធរឿង និងអ្នកដឹកនាំរឿង Phi Tien Son ជាមួយដើមទុនវិនិយោគចំនួន ២០ ពាន់លានដុង។ ភាពយន្តនេះត្រូវបានបំផុសគំនិតពីការតស៊ូប្រយុទ្ធ រយៈពេល ៦០ ថ្ងៃនិងយប់នៅចុងឆ្នាំ ១៩៤៦ និងដើមឆ្នាំ ១៩៤៧ របស់កងទ័ពនិងប្រជាជនទីក្រុងហាណូយ  “សុខចិត្តស្លាប់ដើម្បីមាតុភូមិរស់” ។

ខ្សែភាពយន្តនេះនិយាយពីសេចក្តីស្នេហារវាងយុទ្ធជនម្នាក់នៃកងស្វ័យការពារ ឈ្មោះ Van Dan (សម្ដែងដោយ Doan Quoc Dam) និងនារីវ័យក្មេង Ha Thanh Thuc Huong (សម្ដែងដោយ Cao Thuy Linh)។ ពួកគេបានជម្នះរាល់ការលំបាកនិងគ្រោះថ្នាក់ដើម្បីស្វែងរកគ្នា នៅប៉ុន្មានថ្ងៃចុងក្រោយនៃសង្គ្រាម (ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៤៧) នៅពេលដែលកងទ័ពប្រជាជនវៀតណាមបានដកខ្លួនចេញពីរដ្ឋធានី ទៅកាន់តំបន់តស៊ូប្រយុទ្ធ ដើម្បីឈានចូលការតស៊ូយូរអង្វែង។

ខ្សែភាពយន្តមានការចូលរួមពីតារាសម្តែង៖ សិល្បករប្រជាជន Trung Hieu អ្នកដឹកនាំរឿង - សិល្បករឆ្នើម Tran Luc តារាសម្តែង Anh Tuan តារាចម្រៀង Tuan Hung...។ ភាពយន្តនេះបានឈ្នះពានរង្វាន់ផ្កាឈូកប្រាក់នៅមហោស្រពភាពយន្តវៀតណាមលើកទី ២៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Lam Dong ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ