គណៈកម្មការកិច្ចការបរទេស ព្រឹទ្ធសភា​អាមេរិក​ឆ្លើយបំភ្លឺ​អំពី​គោលនយោបាយ​តំបន់​មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និង​ថ្កោលទោស​ចំពោះ​សកម្មភាព​បង្ក​រឿងហេតុ​របស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត នៅក្នុងសម័យឆ្លើយបំភ្លឺនេះ ព្រឹទ្ធសមាជិក លោក James Risch ប្រធានគណកម្មការកិច្ចការបរទេស នៃព្រទ្ធសភាអាមេរិកបានចាត់ទុកថា សហរដ្ឋអាមេរិកត្រូវធ្វើសកម្មភាព ជាពិសេសនៅក្នុងបរិបទដែលចិនបានធ្វើសកម្មភាពបង្ករឿងហេតុក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ  (EEZ) របស់វៀត ណាម។
គណៈកម្មការកិច្ចការបរទេស ព្រឹទ្ធសភា​អាមេរិក​ឆ្លើយបំភ្លឺ​អំពី​គោលនយោបាយ​តំបន់​មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និង​ថ្កោលទោស​ចំពោះ​សកម្មភាព​បង្ក​រឿងហេតុ​របស់ចិននៅសមុទ្រខាងកើត - ảnh 1 លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុក អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក (រូបថត៖ vnanet.vn)

នាព្រឹកព្រលឹមថ្ងៃទី ១៩ ខែកញ្ញា (តាមម៉ោងនៅទីក្រុងហាណូយ) គណៈកម្មការកិច្ចការបរទេស ព្រឹទ្ធសភាអាមេរិកបានរៀបចំសម័យឆ្លើយបំភ្លឺអំពីគោលនយោបាយរបស់អាមេរិកនៅតំបន់ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ក្រោមអធិបតីភាពរបស់ព្រឹទ្ធសមាជិកនៃគណបក្ស សាធារណរដ្ឋលោក James Risch និងព្រឹទ្ធសមាជិកនៃគណបក្ស ប្រជាធិបតេយ្យលោក Bob Menedez ។ លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុក អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ជាអ្នកឆ្លើយបំភ្លឺ។

ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត នៅក្នុងសម័យឆ្លើយបំភ្លឺនេះ ព្រឹទ្ធសមាជិក លោក James Risch ប្រធានគណកម្មការកិច្ចការបរទេស នៃព្រទ្ធសភាអាមេរិកបានចាត់ទុកថា សហរដ្ឋអាមេរិកត្រូវធ្វើសកម្មភាព ជាពិសេសនៅក្នុងបរិបទដែលចិនបានធ្វើសកម្មភាពបង្ករឿងហេតុក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ  (EEZ) របស់វៀតណាម។ ក្នុងពេលនោះ ព្រឹទ្ធសមាជិក លោក Menedez សមាជិកជាន់ខ្ពស់ នៃគណកម្មការនេះបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវគ្រប់គ្រងរាល់សកម្មភាពរបស់ចិន ដែលបានបង្កភាពស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រខាងកើត ក៏ដូចជាការដែលចិនបានបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើគោលដៅយោធា។

លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេស បានឲ្យដឹងថា ចាប់តាំងដើមខែកក្កដាមក នាវាចិនបានធ្វើការស្រាវជ្រាវនៅជិតតំបន់ថ្មប៉ប្រះទឹក Vanguard Bank របស់វៀតណាម ដោយអមដំណើរដោយនាវាប្រដាប់អាវុធ សំដៅគំរាមកំហែងនិងរារាំងវៀតណាម ក៏ដូចជាបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ក្នុងការធ្វើអាជីវកម្ម ប្រេងឧស្ម័ននៅសមុទ្រខាងកើត។ ជាមួយនឹងសកម្មភាពខុសច្បាប់ជាច្រើនលើក ច្រើនដង និងធ្វើយោធូបនីយកម្មលើប្រជុំកោះ ដែលមានជម្លោះនោះ ទីក្រុងប៉េកាំងបានបន្តធ្វើសកម្មភាពរាំងខ្ទប់បណ្ដាប្រទេសជាសមាជិកអាស៊ានទាក់ទងផ្ទាល់ជាមួយប្រភពថាមពលនៅសមុទ្រខាងកើត។

ឆ្លើយសំនួររបស់ព្រឹទ្ធសមាជិក លោក Mitt Romney ស្ដីពីការដែល តើអាមេរិកមានយុទ្ធសាស្ត្រ ឬគោលនយោបាយជាក់ស្ដែងណាមួយ ដើម្បីរាំងខ្ទប់ចិនប្រើ "សិទ្ធិអំណាច" ចំពោះសណ្ដាប់ធ្នាប់ពិភពលោក និងបណ្ដាប្រទេសនោះ លោក David Stilwell ឧបការីរដ្ឋមន្រ្តីការបរទេស បានចាត់ទុកថា ពាណិជ្ជកម្មអន្ដរជាតិបានពឹងផ្អែកជាច្រើនទៅលើសេរីភាពនាវាចរណ៍ និងអាកាសចរណ៍។ តាមលោកថា ចិនកំពុងរកវិធីប្រើអំណាចលើសមុទ្រ តាមរយៈការរាំងខ្ទប់សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅដែនសមុទ្រខាងកើត និងយុទ្ធស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរី និងបើក ចំហគឺជាដំណោះស្រាយ ចំពោះបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ