គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ស្នើឲ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះប្រជាជនដែលធ្វើដំណើរពីតំបន់មានជំងឺរាតត្បាតទៅកាន់តំបន់នានា

(VOVWORLD) - គណៈកម្មាធិការដឹកនាំបានស្នើឲ្យខេត្ត ក្រុងនានា នៅពេលអនុវត្តន៍សារាចរលេខ ១៦ គឺត្រូវអនុវត្តន៍ឲ្យបានតឹងរ៉ឹង ពោលគឺមិនអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចេញ ចូលមូលដ្ឋាន នៅពេលដែលជំងឺរាតត្បាតកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញដូចបច្ចុប្បន្ននេះ។
គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ស្នើឲ្យត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះប្រជាជនដែលធ្វើដំណើរពីតំបន់មានជំងឺរាតត្បាតទៅកាន់តំបន់នានា - ảnh 1រូបថត៖ VGP

នារសៀលថ្ងៃទី ៣១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការដឹកនាំបានឯកភាពគ្នាលើអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីបន្តអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនៅតាមខេត្ត ក្រុងចំនួន ១៩ នៅភាគខាងត្បូងរយៈពេល ១៤ ថ្ងៃបន្ថែមទៀត (ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១) ។ ទន្ទឹមនឹងនេះស្នើឲ្យខេត្ត ក្រុងនានាអនុវត្តន៍យ៉ាងតឹងរ៉ឹងនូវបទបញ្ជាស្តីពីការរក្សាគម្លាតសង្គម និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះប្រជាជនដែលធ្វើដំណើរពីតំបន់មានជំងឺរាតត្បាតទៅកាន់តំបន់នានា។

គណៈកម្មាធិការដឹកនាំបានស្នើឲ្យខេត្ត ក្រុងនានា នៅពេលអនុវត្តន៍សារាចរលេខ ១៦ គឺត្រូវអនុវត្តន៍ឲ្យបានតឹងរ៉ឹង ពោលគឺមិនអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចេញ ចូលមូលដ្ឋាន នៅពេលដែលជំងឺរាតត្បាតកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញដូចបច្ចុប្បន្ននេះ។

គណៈកម្មាធិការដឹកនាំក៏បានឯកភាពគ្នាថាដោយសារស្ថានការណ៍រាតត្បាតដ៏ស្មុគស្មាញនៅទីក្រុងហូជីមិញនិងតំបន់ជិតខាងដូចជា ខេត្ត Dong Nai  Binh Duong និង Long An នោះ គឺចាំបាច់ត្រូវផ្ដល់វ៉ាក់សាំងជាអាទិភាពដល់តំបន់ទាំងនេះ ដើម្បីបង្កើនភាពសាំក្នុងសហគមន៍ឲ្យបានឆាប់រហ័សបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ