គណៈកម្មាធិការសន្តិភាពវៀតណាមអាណត្តិ ២០២០-២០២៥៖ ចូលរួម​យ៉ាង​សកម្មក្នុងសកម្មភាពកិច្ចការបរទេសប្រជាជនពហុភាគី

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការសន្តិភាពវៀតណាមបានរៀបចំមហាសន្និបាតទូទាំងប្រទេសអាណត្តិ ២០២០ - ២០២៥។ 
គណៈកម្មាធិការសន្តិភាពវៀតណាមអាណត្តិ ២០២០-២០២៥៖ ចូលរួម​យ៉ាង​សកម្មក្នុងសកម្មភាពកិច្ចការបរទេសប្រជាជនពហុភាគី - ảnh 1 ទិដ្ឋភាពនៃមហាសន្និបាតទូទាំងប្រទេសគណៈកម្មាធិការសន្តិភាពវៀតណាមអាណត្តិ ២០២០ - ២០២៥ (រូបថត៖ TTXVN)

យោងតាមរបាយការណ៍បូកសរុបនៅក្នុងមហាសន្និបាត បានឲ្យដឹងថា រាល់សកម្មភាពកិច្ចការបរទេសរបស់គណកម្មាធិការសន្តិភាពវៀតណាមក្នុងអាណត្តិកន្លងទៅបាន រួមចំណែកទៅក្នុងកិច្ចការបរទេសរវាងប្រជាជន ជាមួយប្រជាជនរបស់វៀតណាមនិយាយដោយឡែក សម្រាប់ការជំរុញ ការពាររូបភាព និងផលប្រយោជន៍ជាតិរបស់ប្រទេសវៀតណាមនិយាយរួម ក៏ដូចជាសម្រាប់ចលនាប្រជាជនតំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការសន្តិភាពវៀតណាមក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេសប្រជាជនពហុភាគីដូចជា៖ វេទិកាប្រជាជនអាស៊ាន វេទិកាប្រជាជនអាស៊ី - អឺរ៉ុប; ធ្វើជាសហប្រធានសិក្ខាសាលាជាច្រើនស្តីពីសន្តិភាព និងសន្តិសុខ ឧទ្ទេសនាមអំពីវៀតណាមដល់មិត្តភក្តិក្នុងតំបន់ និងអន្តរជាតិ ជំរុញដោះស្រាយបញ្ហានានា ដែល សមស្របតាមផលប្រយោជន៍របស់វៀតណាម (ដូចជាបញ្ហាសមុទ្រខាងកើត ជាតិគីមីពុលពណ៌លឿងទុំសន្តិសុខប្រភពទឹកនៃទន្លេមេគង្គជាដើម) ក៏ដូច ប្រយុទ្ធប្រឆាំងនឹងអនុភាពប្រឆាំងវៀតណាមលើវិស័យប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ