គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី ៥៥

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៧ ខែមេសា នៅវិមានរដ្ឋសភា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៥៥។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី ៥៥ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធីប់ើកសម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងបើកសម័យប្រជុំលើកទី ៥៥នេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តោតសំខាន់លើការងារបោះឆ្នោត ជ្រើសតាំងសមាជិក សមាជិកាសភានីតិកាលទី ១៥ និងការបោះឆ្នោតជ្រើស រើសសមាជិកក្រុមប្រឹក្សា ប្រជា ជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦។ ទន្ទឹមជាមួយគ្នានោះ ទីភ្នាក់ងារនានារបស់រដ្ឋសភាក៏កំពុងត្រៀមគម្រោងការ កម្មវិធីសកម្មភាព ដើម្បីអនុវត្តដោយជោគ ជ័យនូវសេចក្តីសម្រេចរបស់រដ្ឋសភានិងសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

នាព្រឹកនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការកែសម្រួល ព្រំប្រ ទល់និងការបង្កើតអង្គភាពរដ្ឋបាលនៅតាមខេត្ត Thanh Hoa ខេត្ត Dong Nai ខេត្ត Tuyen Quang និងទីក្រុងហាណូយ។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអះអាងថាការបង្កើតសង្កាត់ថ្មី ទីរួមស្រុក គឺមិនអាចខ្វះបាននៅក្នុងដំណើរការនៃការធ្វើនគរូបនីយកម្ម ការអភិវឌ្ឍផែនការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ