គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្នើអោយលើកកម្ពស់ថែមទៀត សិទ្ធិនិងការទទួលខុសត្រូវរបស់យុវជន

(VOVWORLD) -  បន្តសម័យប្រជុំលើកទី ៣៧ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់មតិ លើសេចក្តីព្រាងច្បាប់ស្តីពីយុវជន (ធ្វើវិសោធនកម្ម)។ អង្គប្រជុំបានស្នើឱ្យបញ្ជាក់បំភ្លឺអំពីការទទួលខុសត្រូវរបស់យុវជន លក្ខខ័ណ្ឌដើម្បីធានាថា យុវជនអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនចំពោះមុខសង្គម ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្នើអោយលើកកម្ពស់ថែមទៀត សិទ្ធិនិងការទទួលខុសត្រូវរបស់យុវជន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ 

មតិយោបល់យល់ស្របនឹងភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មច្បាប់យុវជន។ ថ្វីត្បិត ដូច្នេះក៏ដោយ ត្រូវបែងចែកសិទ្ធិនិងកាតព្វកិច្ចរបស់យុវជនអោយដាច់ដោយឡែកពីគ្នា។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យមានបទប្បញ្ញត្តិជាក់លាក់ស្តីពីសិទ្ធិនិងកាតព្វកិច្ចរបស់យុវជន ជាពិសេសគឺបញ្ជាក់ច្បាស់អំពីបទ ប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីពីលក្ខខណ្ឌធានាសម្រាប់យុវជនក្នុងវិស័យអប់រំ ពលកម្ម កំសាន្ត ការអភិវឌ្ឍរាងកាយ រួមទាំងការពារប្រពៃណីជាតិនិងស្មារតីពលរដ្ឋជាដើម។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖ “បញ្ហាមិនត្រឹមតែស្ថិតត្រង់ថា យុវជនមានសិទ្ធិនិងការទទួលខុសត្រូវអ្វីខ្លះប៉ុណ្ណោះទេ  ពោលគឺ យុវជនត្រូវលក្ខខណ្ឌអ្វីខ្លះ ដើម្បីពួកគេអាចឈានដល់ការអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ពួកគេចំពោះមុខសង្គម ដោយអនុលោកតាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ជាពិសេសជាការអប់រំ បំប៉នសីលធម៌ ប្រពៃណីជាតិ មនសិការពលរដ្ឋ ក្នុងស្ថានភាពបច្ចុប្បន្ន”។

ពាក់ព័ន្ធនឹងគណៈកម្មាធិការជាតិទទួលបន្ទុកយុវជន គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានឯកភាពនឹងការកំណត់របស់ក្រសួងមហាផ្ទៃ ជាអ្នកទទួលខុសត្រូវចំពោះរដ្ឋាភិបាលសម្រាប់អនុវត្តភារកិច្ចនៃការគ្រប់គ្រងរដ្ឋរបស់យុវជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ