គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាត្រៀមរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤

(VOVWORLD) - ខុទ្ទកាល័យរដ្ឋសភាវៀតណាមទើបតែចេញសេចក្ដីជូនដំណឹងសារព័ត៌មានថា នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២១ សម័យប្រជុំលើកទី៥៤ របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋ សភានឹងប្រារព្ធធ្វើឡើងនៅអគាររដ្ឋសភា រដ្ឋធានីហាណូយ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាត្រៀមរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (នៅកណ្ដាល)។ (រូបថត៖ quochoi.vn)
 តាមការគ្រោងទុក សម័យប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងអូស បន្លាយក្នុងរយៈពេល១ថ្ងៃដើម្បីពិចារណា ផ្ដល់មតិអំពីរបាយការណ៍បូកសរុបការងារ ក្នុងអាណត្តិទី១៤របស់រដ្ឋសភានិងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា; របាយការណ៍ ស្ដីពីការងារឃ្លាំមើលការដោះស្រាយមតិ យោបល់របស់អ្នកបោះឆ្នោតដែលបានផ្ញើរ មកសម័យប្រជុំលើកទី១០; របាយការណ៍បូកសរុបមតិ យោបល់របស់អ្នកបោះឆ្នោត និងប្រជាជនដែលបានផ្ញើរមកសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ ជាដើម។ នៅសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏នឹងផ្ដល់មតិអំពីការងារ កម្មាភិបាលដើម្បីដាក់ជូនរដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ