គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់មួយចំនួន

(VOVWORLD) - គណៈកម្មការហិរញ្ញវត្ថុ ថវិការរបស់រដ្ឋសភាបានចាត់ទុកថា តាមស្ថានភាព ជាក់ស្ដែងនាបច្ចុប្បន្ន ស្ថាប័នអធិការកិច្ចនិងសវនកម្មរដ្ឋមានតួនាទី មុខងារនិង ភារកិច្ចខុសគ្នា។ ប្រសិនបើមិនមានកិច្ចសហការយ៉ាងល្អរវាងស្ថាប័នទាំងពីរនេះ នឹងបណ្ដាលអោយកើតមានឡើងសភាពជាន់គ្នាអំពីមុខសញ្ញា អង្គភាព និង ខ្លឹមសារធ្វើអធិការកិច្ច សវនកម្ម ព្រមទាំងប៉ះពាល់ដល់សកម្មភាព ធម្មតារបស់បណ្ដាស្ថាប័ន អង្គភាពនិងសហគ្រាស ផងដែរ។

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៧ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីសេចក្ដីព្រាងច្បាប់ធ្វើ វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់សវនកម្មរដ្ឋ។

        គណៈកម្មការហិរញ្ញវត្ថុ ថវិការរបស់រដ្ឋសភាបានចាត់ទុកថា តាមស្ថានភាព ជាក់ស្ដែងនាបច្ចុប្បន្ន ស្ថាប័នអធិការកិច្ចនិងសវនកម្មរដ្ឋមានតួនាទី មុខងារនិង ភារកិច្ចខុសគ្នា។ ប្រសិនបើមិនមានកិច្ចសហការយ៉ាងល្អរវាងស្ថាប័នទាំងពីរនេះ នឹងបណ្ដាលអោយកើតមានឡើងសភាពជាន់គ្នាអំពីមុខសញ្ញា អង្គភាព និង ខ្លឹមសារធ្វើអធិការកិច្ច សវនកម្ម ព្រមទាំងប៉ះពាល់ដល់សកម្មភាព ធម្មតារបស់បណ្ដាស្ថាប័ន អង្គភាពនិងសហគ្រាស ផងដែរ។ ប្រធានគណៈកម្មការយុត្តិធម៌របស់រដ្ឋសភាលោកស្រី Le Thi Nga បានចាត់ទុកថា៖

        “គប្បីកំណត់ថា ស្ថាប័នសវនកម្មមានសិទ្ធិដាក់ពិន័យរដ្ឋបាល។ ប្រសិន បើចាត់ទុកថា មិនមែនជាស្ថាប័នរដ្ឋបាល គឺមិនមានសិទ្ធិដាក់ទណ្ឌកម្មនោះគឺ មិនត្រឹមត្រូវឡើយ។ ឧទាហរណ៍ថា តុលាការក៏មានសិទ្ធិដាក់ពិន័យរដ្ឋបាលនៅ តុលាការជំរុំជម្រះ ឬស្ថាប័នផ្សេងៗមួយចំនួនក៏មានសិទ្ធិអញ្ចឹងដែរ។ ហេតុដូច្នេះ ហើយ គប្បីប្រគល់អោយសវនកម្មមានសិទ្ធិដាក់ពិន័យរដ្ឋបាល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ