គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមប្រារព្ធធ្វើឡើងកិច្ចប្រជុំលើកទី៤៧

(VOVWORLD) - នាព្រឹកថ្ងៃទី១០ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវៀតណាមបានប្រារព្ធធ្វើឡើងកិច្ចប្រជុំលើកទី៤៧ ដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ សីហា។

អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា កិច្ចប្រជុំប្រព្រឹត្តទៅ ក្នុងបរិបទដែលជម្ងឺរាតត្បាតសកល Covid-19 ផ្ទុះឡើងវិញដោយមានការវិវត្តន៍យ៉ាង ស្មុគស្មាញ។ ប៉ុន្តែ ដោយផ្អែកលើបទពិសោធន៍ដែលមានស្រាប់ ប្រព័ន្ធ នយោបាយទាំងមូលពីមជ្ឈឹមចុះទៅមូលដ្ឋាន ក្រោមការដឹកនាំដោយផ្ទាល់ របស់រដ្ឋាភិបាល នឹងបន្តរួមសាមគ្គីគ្នា ផ្ដោតការយកចិត្តទុកដាក់ដើម្បីរាំង ស្កាត់ការរីករាលដាលនៃជម្ងឺឲ្យបានដាច់ខាត។ លោកស្រីប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា បណ្ដាស្ថាប័ននិងអង្គការត្រូវខិតខំប្រឹងប្រែងបន្សាំនឹងស្ថាន ភាពបច្ចុប្បន្ន ដើម្បីចាត់វិធានការអនុវត្តហើយសម្រេចឲ្យបានល្អបំផុតនូវភារ កិច្ចក្នុងដំណាក់កាលនៅសេសសល់នៃឆ្នាំ២០២០។

គួរជម្រាបថា នៅកិច្ចប្រជុំលើកទី៤៧នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភានឹងផ្ដល់មតិចំពោះសេចក្ដីព្រាងច្បាប់មួយចំនួន ក៏ដូចជាខ្លឹមសារ សំខាន់ៗផ្សេងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ