គណៈបក្ស CDU/CSU និង SPD មានសុទិដ្ឋិនិយមអំពីការចរចាបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព

(VOVWORLD) - នាថ្ងៃទី ១១ ធ្នូ បណ្ដាសមាជិកក្នុងសម្ព័ន្ធភាពគណៈបក្សសម្ព័ន្ធភាពប្រជាធិ បតេយ្យសង្គមគ្រឹសាសនា (CDU/CSU) របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងគណៈបក្សកណ្ដាលឆ្វេងនិយមប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) សុទ្ធតែសម្តែងក្តី សង្ឃឹមនឹងរកឃើញបានសម្លេងរួមអំពីយថាទស្សន៍បង្កើតសម្ព័ន្ធភាពកាន់អំណាចថ្មីក្នុងកាលៈទេសៈដែលភាគីនានានឹងចាប់ផ្តើមដំណើរការចរចាអំពីបញ្ហានេះក្រោយរយៈពេល ២ ថ្ងៃខាងមុខ។
គណៈបក្ស CDU/CSU និង SPD មានសុទិដ្ឋិនិយមអំពីការចរចាបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព - ảnh 1 រុស្ស៊ីដកទ័ពចេញពីស៊ីរី 

(VOVworld) – នាថ្ងៃទី ១១ ធ្នូ បណ្ដាសមាជិកក្នុងសម្ព័ន្ធភាពគណៈបក្សសម្ព័ន្ធភាពប្រជាធិ បតេយ្យសង្គមគ្រឹសាសនា (CDU/CSU) របស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងគណៈបក្សកណ្ដាលឆ្វេងនិយមប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) សុទ្ធតែសម្តែងក្តី សង្ឃឹមនឹងរកឃើញបានសម្លេងរួមអំពីយថាទស្សន៍បង្កើតសម្ព័ន្ធភាពកាន់អំណាចថ្មីក្នុងកាលៈទេសៈដែលភាគីនានានឹងចាប់ផ្តើមដំណើរការចរចាអំពីបញ្ហានេះក្រោយរយៈពេល ២ ថ្ងៃខាងមុខ។ នៅកិច្ចប្រជុំកំណត់ទស្សនៈស្នូលក្នុងបណ្ដាការចរចាខាងមុខជាមួយគណៈបក្ស SPD នាថ្ងៃដដែល គណៈថ្នាក់ដឹកនាំប្លុកអភិរក្សនិយម CDU/CSU ជឿជាក់ថា៖ ភាគីនានាអាច ទទួលបានកិច្ចព្រមព្រៀងសំដៅស្តារឡើងវិញ «មហាសម្ព័ន្ធភាព» ដូចមុន។ ប៉ុន្តែ ដើម្បីទទួល បានប្រការនេះ CDU/CSU និង SPD គប្បីដោះស្រាយការខ្វែងគំនិតមួយចំនួនក្នុងនោះមាន អនាគតអឺរ៉ុប បញ្ហាប្រាក់បៀវត្សន៍ ការថែទាំសុខាភិបាលនិងអប់រំ។ អគ្គលេខាធិការគណៈ បក្ស SPD លោក Lars Klingbeil បានឲ្យដឹងថា៖ គណៈបក្សរបស់លោកត្រៀមខ្លួនជាស្រេច សំរាប់លទ្ធភាពទាំងអស់ ក្នុងនោះមានការសា្តរឡើងវិញសម្ព័ន្ធភាពជាមួយគណៈបកស្ស របស់លោកស្រី Merkel ឬ រដ្ឋាភិបាលភាគតិច៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ