គណបក្សស្តាំនិយម AfD នាំមុខ SPD ក្លាយជាគណបក្សធំទី ២ នៅអាល្លឺម៉ង់

(VOVWORLD) -អត្រាអ្នកគាំទ្រសម្រាប់គណបក្ស ជម្រើសដើម្បីអាល្លឺម៉ង់ (AfD) បាននាំមុខគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) ជាលើកដំបូង ហើយនេះត្រូវបានចាត់ទុកដូច ជាការខកចិត្តយ៉ាងខ្លាំងចំពោះគណបក្សកណ្ដាលឆ្វេងនិយម។ 


អត្រាអ្នកគាំទ្រសម្រាប់គណបក្ស ជម្រើសដើម្បីអាល្លឺម៉ង់ (AfD) បាននាំមុខគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) ជាលើកដំបូង ហើយនេះត្រូវបានចាត់ទុកដូច ជាការខកចិត្តយ៉ាងខ្លាំងចំពោះគណបក្សកណ្ដាលឆ្វេងនិយម។ យោងតាមការស្ទង់មតិថ្មីៗនេះ របស់វិទ្យាស្ថាន INSA ដែលបានប្រកាសនៅក្នុងការសែត Bild ចុះផ្សាយថ្ងៃទី ១៩ កុម្ភៈបានឲ្យដឹងថា អត្រាអ្នកគាំទ្រ AfD បន្តកើនឡើង ពោលគឺទទួលបានកម្រិត 16% ខណៈពេលដែលអត្រគាំទ្រ SPD បន្តធ្លាក់ចុះ ត្រឹមតែ 15,5% ។

យោងតាមវិទ្យាស្ថាន NSA ថា ប្រសិនបើនាថ្ងៃទី ២៥ កុម្ភៈខាងមុខគឺជាថ្ងៃបោះឆ្នោតរដ្ឋសភាសហព័ន្ធនោះគឺ AfD នឹងក្លាយជាគណបក្សស្ថិតក្នុងចំណាត់ថ្នាក់ទី ២ ហើយ SPD នឹងស្ថិតក្នុងចំណាត់ថ្នាក់ទី ៣៕


ប្រតិកម្មទៅវិញ

ផ្សេងៗ