គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម

គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOV)_​ទទួលសេចក្តីអញ្ជើញពីក្រសួងការបរទេសវៀតណាម ចាប់ពីថ្ងៃទី​១៣​ដល់​
ថ្ងៃទី១៥ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសសាធារណះរដ្ឋវេណេ​ហ្ស៊ុយ​អេឡា ដឹកនាំ
ដោយអនុរដ្ឋមន្ត្រី លោក Felix Plasencia មកបំពេញទស្សន​កិច្ចជាផ្លូវការនៅវៀតណាម
 ដំណើការពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋ​មន្ត្រីការបរទេស រវាងប្រទេសទាំងពីរ 
លើកទី១១។ នៅក្នុងជំនួបសន្ទនា នា​រសៀលថ្ងៃទី១៤ធ្នូ ឧបនាយករដ្ឋន្ត្រី និងជារដ្ឋ
មន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ ទំនាក់ទំនង
មិត្តភាព ​កិច្ចសហប្រតិបត្តិ​ការ​រវាងវៀតណាមនិងវេណេហ្ស៊ុយអេឡា ក្នុងរយៈពេល
កន្លងទៅ ។ លោក Pham Binh Minh បានអះអាងថា៖វៀតណាមគោរព បន្តពង្រឹង
និងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយវេ
ណេហ្ស៊ុយអេឡា ជា​ពិសេសគឺគ្នុងវិស័យកសិកម្ម ប្រេងឧស្ម័ន ជលផល និងសម្ភារះសំ
ណង។ ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏
បាន​ស្នើ​អោយភាគីទាំងពីរត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅ
មក នៅអង្គការអន្តរជាតិ និងវេទិកាពហុភាគីផងដែរ។

          រីឯ អនុរដ្ឋមន្ត្រីការបរទេស វេណេហ្ស៊ុយអេឡា  លោក Felix Plasencia​ បានអះអាងថា៖ វេណេហ្ស៊ុយអេឡា ចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខ ​ក្នុងតំបន់
អាស៊ី ហើយមានគោលបំណង និងប្តេជ្ញាជំរុញកំណើនលើគ្រប់វិស័យ​ រវាងប្រទេស
ទាំងពីរ វៀតណាមនិងវេណេហ្ស៊ុយអេឡា ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ