គណៈប្រតិភូនៃស.ប.ប.ក ចាប់ផ្ដើមធ្វើទស្សនកិច្ចនៅរុស្ស៊ី

(VOVWORLD) -តាម KCNA ថា ភាគីទាំងពីរអាចពិភាក្សាអំពីការបោះជំហានទៅមុខជាបន្ត ក្រោយជំនួបកំពូលរវាងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង Vladivostok។
គណៈប្រតិភូនៃស.ប.ប.ក ចាប់ផ្ដើមធ្វើទស្សនកិច្ចនៅរុស្ស៊ី - ảnh 1 គណៈប្រតិភូ ស.ប.ប.ក ដឹកនាំដោយ លោក Im Chol-il អនុរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក បានចេញដំណើរទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី

គណៈប្រតិភូ ស.ប.ប.ក ដឹកនាំដោយ លោក Im Chol-il អនុរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក បានចេញដំណើរទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី ២២ ខែមិថុនា ដើម្បីជួបចរចាជាមួយមជ្ឈដ្ឋានមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ ក្រោយជំនូបកំពូល ស.ប.ប.ក - រុស្ស៊ីកាលពីចុងខែមេសាកន្លងទៅ។

គណៈ គណៈប្រតិភូ ស.ប.ប.ក នឹងចូលរួម ជំនូបចរចាថ្នាក់អនុរដ្ឋមន្ត្រីរវាង ក្រសួងការបរទេសទាំងពីរ ស.ប.ប.ក និង រុស្ស៊ីនៅទីក្រុងម៉ូស្គូ។ តាម KCNA ថា ភាគីទាំងពីរអាចពិភាក្សាអំពីការបោះជំហានទៅមុខជាបន្ត ក្រោយជំនួបកំពូលរវាងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង Vladivostok។ ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ គណៈប្រតិភូ ស.ប.ប.ក ក៏បានប្រព្រឹត្តិទៅក្រោយពីលោក Kim Jong-un និងលោកប្រធានរដ្ឋចិន Xi Jinping បានជួបជុំគ្នាដាច់ដោយឡែកនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ២០ ខែមិថុនាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ