គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី

(VOVWORLD) - អនុវត្តតាមផែនការកិច្ចការបរទេសរបស់គណៈ កម្មាធិការមជ្ឈិមបក្ស តាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសសឹង្ហបុរីលោក Vivian Balakrishnan គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកិច្ចការបរទេសមជ្ឈិមវវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ ខែកក្កដា។
គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី - ảnh 1 ប្រធានគណៈកិច្ចការបរទេសមជ្ឈិមវវៀតណាម លោក Hoang Binh Quan និង ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Heng Swee Keat (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះលោក Hoang Binh Quan បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ឧបការីទី១នៃអគ្គលេខាបក្សធ្វើសកម្មភាពដើម្បីប្រជាជនសឹង្ហបុរីលោក  Heng Swee Keat ព្រមទាំងអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan និងចូលរួមសកម្មភាបមួយចំនួនទៀតនៅសិង្ហបុរីទៀតផង។

គួរបញ្ជាក់ថា លោក Hoang Binh Quan និង លោក  Heng Swee Keat បានផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅនិងទូលំទូលាយស្តីពីស្ថានភាពតំបន់និងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងរវាងបក្ស និងរដ្ឋទាំងពីរ ព្រមទាំងពិភាក្សាអំពីវិធានការជាក់ស្តែងសំដៅ     ជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើនទៀតនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ