គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសក្រិក

(VOVWORLD) -  ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី១៨ ខែកញ្ញា គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh  បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសក្រិក។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសក្រិក - ảnh 1 ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh  និងឧបនាយករដ្ឋមន្ត្រីក្រិក លោក Panagiotis Pikrammenos (រូបថត៖ TTXVN)

នាថ្ងៃទី ១៧ ខែកញ្ញា គណៈប្រតិភូវៀតណាមបានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីក្រិក លោក Panagiotis Pikrammenos។ នៅក្នុងជំនួបនេះ លោក Nguyen Van Binh  បានមានប្រសាសន៍ថាភាគីទាំងពីរនៅតែមានឧត្តមភាពជាច្រើនដែលមិនទាន់បានប្រើប្រាស់ ដែលក្នុងនោះមានវិស័យនាវាចរណ៍ សេវាកម្ម ទេសចរណ៍និងពាណិជ្ជកម្មជាដើម។ ម្យ៉ាងវិញទៀត លោកក៏បានលើកសំណើរថាភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រាប់ជាន់ថ្នាក់ ក៏ដូចជា បន្តអនុវត្តនូវយន្តការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធលើវិស័យនានានាពេលខាងមុខ ជាពិសេសនៅពេលដែលវៀតណាមទទួលធ្វើជាប្រធានអាស៊ានប្តូរវេន     និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ អ. ស.ប នៅឆ្នាំ ២០២០ ។

 រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីក្រិក លោក Panagiotis Pikrammenos បានសម្តែងការពេញចិត្តនិងគាំទ្រចំពោះបញ្ហានានាដែលគណៈប្រតិភូវៀតណាម បានលើកឡើង ដោយអំពាវនាវឱ្យភាគីទាំងពីរសហការគ្នាជាច្រើនបន្ថែមទៀតលើវិស័យដែលមានប្រៀបខ្លាំងដូចជាការដឹកជញ្ជូនតាមផ្លូវសមុទ្រនិងទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ