គណៈប្រតិភូសហភាពអឺរ៉ុបនិងដៃគូធ្វើទស្សនកិច្ចការងារនៅខេត្ត Thanh Hoa

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហ្គារីប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការតភ្ជាប់ស្ត្រីដើម្បីសមភាពយេនឌ័រ និងការលើកកម្ពស់អំណាចរបស់ស្ត្រី។ 
គណៈប្រតិភូសហភាពអឺរ៉ុបនិងដៃគូធ្វើទស្សនកិច្ចការងារនៅខេត្ត Thanh Hoa - ảnh 1គណៈប្រតិភូសហភាពអឺរ៉ុប និងដៃគូបានទៅទស្សនាស្តង់តាំងបង្ហាញផលិតផលច្នៃប្រឌិត  ចាប់ផ្តើមអាជីវកម្មចំនួន ៣០ របស់សហករណ៍ដែលម្ចាស់ជាស្រ្តីនៅខេត្ត Thanh Hoa (រូបថត៖ TTXVN)

ក្នុងគោលបំណងជួយដៃគូអន្តរជាតិឲ្យយល់កាន់តែច្បាស់អំពីសកម្មភាពរបស់សម្ព័ន្ធសមាគមនារីវៀតណាម និងតម្រូវការជំនួយរបស់ស្ត្រីក្នុងមូលដ្ឋាន ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធសមាគមនារីវៀតណាម និងសហភាពអឺរ៉ុប (EU) ដៃគូ EU នាថ្ងៃទី ១៧ ឧសភា មជ្ឈិមសម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំដំណើរទស្សនកិច្ចសិក្សានិងធ្វើការនៅខេត្ត Thanh Hoa។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហ្គារីប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការតភ្ជាប់ស្ត្រីដើម្បីសមភាពយេនឌ័រ និងការលើកកម្ពស់អំណាចរបស់ស្ត្រី។ លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថា នាពេលខាងមុខ លោកស្រីនឹងរួមដៃជាមួយសម្ព័ន្ធនារីវៀតណាមដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងស្វែងយល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអង្គការនានានៃសហភាពនារីវៀតណាមពីមជ្ឈិមដល់មូលដ្ឋាន។ លោកស្រីឯកអគ្គរដ្ឋទូតជឿជាក់ថា រដ្ឋាភិបាលវៀតណាមនឹងផ្តល់សិទ្ធិអំណាចកាន់តែច្រើនដល់ស្ត្រីក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងពេលជាមួយគ្នានោះ លោក Jesus Lavina អនុប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានអះអាងថា ដំណើរទស្សនៈកិច្ចបានជួយលោកឱ្យយល់កាន់តែច្បាស់អំពីតួនាទី និងការរួមចំណែករបស់ស្រ្តី ក៏ដូចជាបង្ហាញពីការគាំទ្ររបស់ស្ត្រីដែលចូលរួមក្នុង ការកាត់បន្ថយភាពក្រីក្រ និងការអភិរក្សបរិស្ថាន។ យ៉ាងណាមិញ គណៈប្រតិភូសហភាពអឺរ៉ុបបានសន្យាថា នឹងរួមសហការជាមួយវៀតណាមដើម្បីអនុវត្តន៍ខ្លឹមសារអាទិភាពចំនួនបី ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនោះគឺ៖ ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ