គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលធ្វើអធិបតីកិច្ចប្រជុំអំពីការងារបង្ការប្រឆាំងនឹងជំងឺ Covid-19

(VOVWORLD) - នាព្រឹកថ្ងៃទី២៦មីនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិ បាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ អនឡាញគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្ដីអំពីការងារបង្ការប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

   ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការដែលថ្នាក់ដឹកនាំនៃខេត្តក្រុងនានា ជាពិសេសគឺទីក្រុងធំៗដូចជា ទីក្រុងហូជីមិញ ហាណូយ ហាយហ្វុង ដាណាំង កិនធើ បានចាត់វិធានការយ៉ាង ប្ដូរផ្ដាច់ក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្នុងនោះមិនទុកឲ្យកើតមានការ ប្រមូលផ្ដុំមនុស្សជាច្រើននោះឡើយ។

        លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យបណ្ដាផ្នែកហិរញ្ញវត្ថុ ធនាគារ ឧស្សាហ-ពាណិជ្ជកម្ម ផែនការនិងវិនិយោគរៀបចំកិច្ចប្រជុំមួយរវាងគណៈ អចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយថ្នាក់ដឹកនាំតំបន់និងរដ្ឋមន្រ្តីនានា នៅថ្ងៃទី៣១មីនា ខាងមុខនេះ ដើម្បីដោះស្រាយការលំបាកក្នុងផលិតកម្មអាជីវកម្ម បើកការចំ ណាយទុនវិនិ យោគសាធារណៈឡើងដល់ទៅ៦៥០លានលានដុង ព្រមទាំងយក ចិត្តទុកដាក់ថែមទៀតដល់បញ្ហាសន្តិសុខសង្គម បរិមាណអ្នកបាត់ការងារធ្វើ ប្រាក់ខែ អប្បបរិមាសម្រាប់ពលករ ធានាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងប្រ ទេស ធានាជីវភាពរស់នៅដោយសុខសាន្តត្រាណសម្រាប់ប្រជាជនក្នុងកាលៈ ទេសៈនាបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ