គណៈអចិន្រ្តៃយ៍របស់រដ្ឋាភិបាលវៀតណាមធ្វើកិច្ចប្រជុំស្តីអំពីការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។
គណៈអចិន្រ្តៃយ៍របស់រដ្ឋាភិបាលវៀតណាមធ្វើកិច្ចប្រជុំស្តីអំពីការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)

តាមសេចក្តីរាយការណ៍នៅឯកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទីក្រុងហាណូយនិងទីក្រុងហូជីមិញ បានស្ថិតិអំពីចំនួនភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង។ យោងតាមរបាយការណ៍របស់ក្រសួងនិងស្ថាប័នានាបានឲ្យដឹងថា មានពលករវៀតណាមប្រមាណ ២៣ ម៉ឺននាក់នៅកូរ៉េខាងត្បូង ហេតុដូច្នេះហើយត្រូវតែចាត់វិធានការនានា ដើម្បីធានាសុខភាពនិងអាយុជីវិតសម្រាប់ប្រជាជនទាំងនេះ។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើថា៖

“កុំអោយជំងឺរាតត្បាតឆ្លងរាលដាលទៅកាន់ប្រទេសវៀតណាម។ សូមបន្តការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន គឺជាសំណូមពរមួយ ហើយប្រាកដប្រជាយើងត្រូវតែធ្វើពុំជាខានឡើយ។ នេះគឺជាចំណុចសំខាន់របស់រដ្ឋាភិបាលនិងប្រព័ន្ធនយោបាយវៀតណាមក្នុងបរិបទបច្ចុប្បន្ននេះ។ ហេតុដូច្នេះយើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់និងជាក់ស្តែង ជាពិសេសក្នុងស្ថានភាពជំងឺ Covid-19 កំពុងផ្ទុះឡើងនៅប្រទេសមួយចំនួន ដើម្បីបង្ការនិងប្រឆាំងនឹងជំងឺ Covid-19 ឲ្យសម្រេចបាននូវលទ្ធផលល្អបំផុតដូចអ្វីដែលពិភពលោកបានវាយតម្លៃអំពីវៀតណាមក្នុងរយៈពេលកន្លង មកផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ