គិតត្រឹមថ្ងៃត្រង់ទី ១៤ ខែមិថុនា វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១០០ នាក់បន្ថែមទៀត

(VOVWORLD) - ដោយឡែក ខេត្ត Bac Giang មាន ៦៩ករណី និងទីក្រុងហូជំមិញមាន ២៦ ករណី។  

យោងតាមព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ ១៩ របស់ក្រសួងសុខាភិបាលនាថ្ងៃត្រង់ទី ១៤ ខែមិថុនានេះថា គិតត្រឹមម៉ោង ៦ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែមិថុនា វៀតណាមបានរកឃើញករណីឆ្លងថ្មីជំងឺកូវីដ ១៩ ចំនួន ១០០ នាក់បន្ថែមទៀត ដែលជាករណីឆ្លងក្នុងប្រទេស នៅតាមខេត្ត - ក្រុងចំនួន ៤ កន្លែង។ ដោយឡែក ខេត្ត Bac Giang មាន ៦៩ករណី និងទីក្រុង ហូជំមិញមាន ២៦ ករណី។  រហូតមកដល់ពេលនេះ វៀតណាមមានអ្នកស្លាប់ចំនួន ៥៩ នាក់ ហើយអ្នកជំងឺចំនួន ៣៩៩៨ នាក់បានជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ