គិតត្រឹមថ្ងៃទី៧ តុលា វៀតណាមមានអ្នកជម្ងឺកូវីដ ១៩ បានជាសះស្បើយចំនួន១៤០២នាក់បន្ថែមទៀត

(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបចំនួន៨២៦.៨៣៧នាក់ ឈរចំណាត់ថ្នាក់ទី៤៣ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង២២៣។

គិតចាបពីម៉ោង១៧ថ្ងៃទី៦ ខែតុលា ដល់ម៉ោង១៧ថ្ងៃទី៧ ខែតុលា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន៤.១៤៧ករណី បន្ថយ២០៩ករណីបើធៀបនឹងថ្ងៃមុន នៅតាមខេត្ត ក្រុងចំនួន៤៣។ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបចំនួន៨២៦.៨៣៧នាក់ ឈរចំណាត់ថ្នាក់ទី៤៣ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង២២៣។

ក្នុងថ្ងៃទី៧ ខែតុលា វៀតណាមមានអ្នកជម្ងឺត្រូវបានប្រកាសជាសះស្បើយចំនួន១.៤០២នាក់។ ចំនួនករណីបានជាសះស្បើយសរុបគឺ៧៥៨.៤៨៨នាក់។ ក្នុងថ្ងៃដដែល ក៏បានកត់ត្រាករណីស្លាប់ចំនួន ១២០នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ