គម្រោងអភិវឌ្ឍទីផ្សារក្នុងស្រុកនាំមកនូវប្រសិទ្ធភាពសម្រាប់ខឿនសេដ្ឋកិច្ច

(VOVWORLD) - ជាពិសេស ក្នុងបរិបទនៃជម្ងឺ Covid-19 នាបច្ចុប្បន្ន ទីផ្សារក្នុងស្រុកដោយទ្រង់ទ្រាយជិត១០០លាននាក់ នឹងជួយឲ្យមជ្ឈដ្ឋានសហគ្រាសជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈម។
គម្រោងអភិវឌ្ឍទីផ្សារក្នុងស្រុកនាំមកនូវប្រសិទ្ធភាពសម្រាប់ខឿនសេដ្ឋកិច្ច - ảnh 1 ក្នុងបរិបទនៃជម្ងឺ Covid-19 នាបច្ចុប្បន្ន ទីផ្សារក្នុងស្រុកដោយទ្រង់ទ្រាយជិត១០០លាននាក់ នឹងជួយឲ្យមជ្ឈដ្ឋានសហគ្រាសជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈម។  

នាព្រឹកថ្ងៃទី១២ សីហា នៅទីក្រុងហាណូយ ក្រសួងឧស្សាហ-ពាណិជ្ជ កម្មវៀតណាមបានរៀបចំសន្និសីទ បូកសរុបគម្រោងអភិវឌ្ឍទីផ្សារក្នុងស្រុកដោយផ្សាភ្ជាប់នឹងចលនា “ប្រជាជនវៀតណាមផ្ដល់អាទិភាពដល់ទំនិញ វៀតណាម” ដំណាក់កាលឆ្នាំ២០១៤-២០២០។

ក្រោយរយៈពេល៦ឆ្នាំអនុវត្ត គម្រោងនេះបាននាំមកនូវលទ្ធផលវិជ្ជ មានជាច្រើន ដែលរួមចំណែកក្នុងការសម្រេចសន្ទស្សន៍សេដ្ឋកិច្ចនានា គ្រប់គ្រងអតិផរណា រក្សាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យ ភាពរវាង តម្រូវការនិងការផ្គត់ផ្គង់ ជាពិសេសគឺចំពោះមុខទំនិញចាំបាច់ ព្រមទាំងជួយ ឧបត្ថម្ភដល់ប្រព័ន្ធចែកចាយ លក់រាយ ហើយលើកកំពស់សមត្ថភាពប្រកួត ប្រជែងរបស់សហគ្រាសវៀតណាមផងដែរ។ ជាពិសេស ក្នុងបរិបទនៃជម្ងឺ Covid-19 នាបច្ចុប្បន្ន ទីផ្សារក្នុងស្រុកដោយទ្រង់ទ្រាយជិត១០០លាននាក់ នឹងជួយឲ្យមជ្ឈដ្ឋានសហគ្រាសជំនះពុះពារលើការលំបាកនិងបញ្ហាប្រឈម។   

នៅសន្និសីទលើកនេះ តំណាងជាច្រើនបានលើកមតិថា ក្នុងដំណាក់ កាលខាងមុខ ត្រូវបំពេញបន្ថែមនូវយន្តការ គោលនយោបាយដើម្បីលើក ទឹកចិត្តសហគ្រាសក្នុងស្រុកឲ្យបង្កើនការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ពង្រីកកាណាល់ចែកចាយទំនិញវៀតណាម ជាពិសេសគឺតាមរយៈប្រព័ន្ធ ពាណិជ្ជកម្មអេឡិចត្រូនិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ