គុយបាប្រកាសនូវសកម្មភាពក្នុងដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីលោក Miguel Diaz-Canel នៅវៀតណាម

(VOVWORLD) - នៅក្នុងសន្និសីទកាសែតពិសេសនាថ្ងៃទី២៩ ខែតុលា ប្រធានទទួលបន្ទុកបញ្ហាទ្វេ ភាគីនៃក្រសួងការបរទេសគុយបា Emilio Lozada បានអោយដឹងថា ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel នឹង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ។
គុយបាប្រកាសនូវសកម្មភាពក្នុងដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីលោក Miguel Diaz-Canel នៅវៀតណាម - ảnh 1 ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Diaz-Canel (រូបថត៖ AFP/TTXVN)


ក្នុងអំឡុងពេលស្នាក់នៅវៀតណាម លោកប្រធានរដ្ឋគុយបានឹងអញ្ជើញជួបសវនាការដោយឡែកជាមួយអគ្គ លេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏ដូចជាមានសកម្មភាព មួយចំនួនផ្សេងទៀត។

        ក្រៅពីដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ឡាវ សហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ទៀតផង។ នៅទីបង្អង់ដំណើរនីមួយៗក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ ខែវិច្ឆិកានៅឯបរទេសលើកនេះ លោក ប្រធានរដ្ឋគុយបានឹងអញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនីមួយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ