គ្រូបង្វឹកលោក Park Hang Seo ជឿជាក់ថា កូនក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អ

(VOVWORLD) - ក្រុម U២៣ វៀតណាម បានឈ្នះយ៉ាងបញ្ចុះបញ្ចូលដោយពិន្ទុ ៣-០ លើក្រុម U២៣ ឥណ្ឌូនេស៊ី ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍កីឡាបាល់ទាត់បុរសស៊ីហ្កេម ៣១ ដែលធ្វើឡើងនៅកីឡដ្ឋាន Viet Tri ក្រុង Phu Tho។

គ្រូបង្វឹកលោក Park Hang Seo ជឿជាក់ថា កូនក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អ - ảnh 1គ្រូបង្វឹក Park Hang-seo និងគណៈគ្រូបង្វឹកក្រុម U២៣ វៀតណាម បានដឹកនាំកីឡាករពីក្រៅទីលាន (រូបថត៖ Minh Quyet/TTXVN)

ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតបានបញ្ចប់ លោក Park Hang Seo គ្រូបង្វឹកក្រុម U២៣ វៀតណាម បានវាយតម្លៃថា៖ តាមស្ថានភាពជាក់ស្តែងក្នុងការប្រកួតនេះ ក្រោយរយៈពេល ៦០ នាទី លោកមានអារម្មណ៍ថា ដៃគូប្រជែងធ្លាក់ចុះកម្លាំង។ សម្រាប់ក្រុម U២៣ វៀតណាម កីឡាករលេងបានល្អតាំងពីតង់ទី១។

ការប្រកួតដំបូងរបស់ U២៣ វៀតណាម គឺពិបាក ប៉ុន្តែកីឡាករបានព្យាយាមអស់ពីសមត្ថភាព។ លោកបានថ្លែងអំណរគុណដល់អ្នកគាំទ្រជាច្រើនដែលបានមកដល់ទីលានក្នុងថ្ងៃនេះដើម្បីលើកទឹកចិត្តដល់កីឡាករ។ នៅពេលខាងមុខនេះ ក្រុមនៅសល់៣ប្រកួតទៀតក្នុងវគ្គចែកពូល។ លោកជឿជាក់ថា កូនក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ