គោលដៅខ្ពស់បំផុតគឺរៀបចំការបោះឆ្នោតលើកដំបូងនៃយុគសម័យថ្មីដោយជោគជ័យ
(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា សន្និសីទទូទាំងប្រទេសដើម្បីជ្រួតជ្រាបសេចក្តីណែនាំរបស់ការិយាល័យនយោបាយ ការដាក់ពង្រាយការបោះឆ្នោតជ្រើសរើស សមាជិករដ្ឋ សភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១ ត្រូវបានធ្វើឡើងនៅសាលប្រជុំឌៀនហុង វិមានរដ្ឋសភា (នៅទីក្រុងហាណូយ) និងតភ្ជាប់អ៊ីនធឺណិតទៅកាន់ថ្នាក់ខេត្ត និងឃុំ។
រូបថតឯកសារ (TTXVN) |
សន្និសីទនេះមានសារៈសំខាន់ជាពិសេស ដោយសម្គាល់ការផ្លាស់ប្តូរពីដំណាក់កាលនៃការរៀបចំមូលដ្ឋានគ្រឹះនយោបាយ-ច្បាប់ ទៅជាការអនុវត្ត ការចូលទៅក្នុងនីតិវិធីជាក់ស្តែង ដើម្បីរៀបចំការបោះឆ្នោតទូទាំងប្រទេស។
នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរៀបចំមជ្ឈិម រដ្ឋាភិ បាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានជ្រួតជ្រាបអំពីសេចក្តីណែនាំរបស់ការិយាល័យនយោបាយ ស្តីពីការដឹកនាំការបោះឆ្នោតជ្រើស រើសសមាជិកសភានីកាលទី១៦ និងការបោះឆ្នោតជ្រើសរើសតំណាងរា ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ឆ្នាំ២០២៦-២០៣១ សេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រីស្តីពីការងារបោះឆ្នោត ផ្សព្វផ្សាយគោល ការណ៍ណែនាំស្តីពីការងារកម្មាភិបាល សមាជិកសមាជិការសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១; ណែនាំអំពីដំណើរការនៃជំហានសម្រាប់ការពិគ្រោះយោបល់ ការជ្រើសរើស និងការណែនាំបេក្ខជនសម្រាប់សមាជិករដ្ឋសភា និងបេក្ខជនសម្រាប់តំណាងក្រុមប្រឹក្សាប្រជាជននិងការរៀបចំសន្និសីទមួយដើម្បីប្រមូលមតិរបស់អ្នកបោះឆ្នោត។
នេះក៏ជាសន្និសីទមួយដើម្បីបង្រួបបង្រួមឆន្ទៈ និងសកម្មភាពរបស់ប្រព័ន្ធនយោបាយទាំងមូល ដោយមានគោលដៅខ្ពស់បំផុតក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រលើកដំបូងដោយជោគជ័យ នៅពេលដែលប្រទេសចូលដល់យុគសម័យថ្មី ជាមួយនឹងតម្រូវការថ្មីៗ និងខ្ពស់ជាងមុនលើសមត្ថភាព និងគុណភាពរបស់តំណាងរាស្ត្រ៕