ឃុំ Bat Trang ត្រូវបានទីក្រុងហាណូយទទួលស្គាល់ថាជាគោលដៅទេសចរណ៍

(VOVWORLD) -  ក្នុងឱកាសនេះ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែតុលា នៅឃុំ Bat Trang នឹងមានសកម្មភាពវប្បធម៌និងទេសចរណ៍ជាច្រើន ដើម្បីជួយជ្រោមជ្រែងព្រឹត្តិការណ៍នេះ។
ឃុំ Bat Trang ត្រូវបានទីក្រុងហាណូយទទួលស្គាល់ថាជាគោលដៅទេសចរណ៍ - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត 

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅឃុំ Bat Trang គណៈកម្មាធិការប្រជាជនស្រុក Gia Lam នៃទីក្រុងហាណូយ បានបើកសន្និសិទកាសែត ប្រកាសអំពីសកម្មភាពនានាក្នុងពិធីប្រ កាសតំបន់ទេសចរណ៍ Bat Trang ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែតុលា។ ក្នុងឱកាសនេះ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែតុលា នៅឃុំ Bat Trang នឹងមានសកម្មភាពវប្បធម៌និងទេសចរណ៍ជាច្រើន ដើម្បីជួយជ្រោមជ្រែងព្រឹត្តិការណ៍នេះ។

សូមគូសបញ្ជាក់ថា នាថ្ងៃទី ២៣ ខែកក្កដា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចេញសេចក្តីសម្រេច ដោយទទួលស្គាល់ឃុំ Bat Trang ស្រុក Gia Lam ទីក្រុងហាណូយ ជាគោលដៅទេសចរណ៍។ ឃុំ Bat Trang មានភូមិចំនួន ១១ ដោយមានប្រជាជនចំនួនជាង ៨.៥០០ នាក់។ ជាពិសេស ឃុំ Bat Trang មានភូមិចំនួនពីរប្រកបមុខរបរធ្វើគ្រឿងភាជន៍ប្រពៃណី គឺភូមិ Bat Trang និងភុមិ Giang Cao។ ក្នុងនោះ ភូមិគ្រឿងភាជន៍ Bat Trang គឺជាភូមិល្បីឈ្មោះនៅទីក្រុងហាណូយនិងទូទាំងប្រទេស។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនភ្ញៀវទេសចរមកទស្សនាឃុំ Bat Trang ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២០០,០០០ នាក់ ក្នុងមួយឆ្នាំ ដែលក្នុងនោះភ្ញៀវអន្តរជាតិស្រូបយកប្រហែល ១០% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ