ចក្ខុវិស័យនៃការអភិវឌ្ឍន៍របស់ប្រធានាធិបតីឥណ្ឌូនេស៊ីក្នុងអាណត្តិទី ២

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់អាទិភាពក្នុងការ ជម្រុញកម្មវិធីអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងអញ្ជើញវិនិយោគិនក្នុងនិងក្រៅប្រទេសដើម្បីបង្កើតការងារបន្ថែមទៀតនិងជំរុញកំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ី។
ចក្ខុវិស័យនៃការអភិវឌ្ឍន៍របស់ប្រធានាធិបតីឥណ្ឌូនេស៊ីក្នុងអាណត្តិទី ២ - ảnh 1  ប្រធានាធិបតីឥណ្ឌនេស៊ី លោក Joko Widodo

ថ្លែងនៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី ១៤ ខែកក្កដា ប្រធានាធិបតីឥណ្ឌនេស៊ី លោក Joko Widodo បានសន្យាថាក្នុងអាណត្តិទី ២ នេះ រដ្ឋាភិបាលរបស់លោកនឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយដែលជារបៀបវារៈសំខាន់ៗក្នុងអាណត្តិទី១ ព្រមទាំងពង្រឹងការអនុវត្តគម្រោងដែលតភ្ជាប់កំពង់ផែ និងព្រលានយន្តហោះនៅទូទាំងប្រទេស ឲ្យក្លាយទៅជាមជ្ឈមណ្ឌលកសិកម្មនិងទេសចរណ៍។ រដ្ឋាភិបាលនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកែលម្អនូវគុណភាពធនធានមនុស្សនៅក្នុងបរិបទដែលឥណ្ឌូណេស៊ី ត្រូវបានគេវាយតម្លៃថាកំពុងតែដើរថយក្រោយជាងប្រទេសជិតខាងមួយចំនួនក្នុងការអភិវឌ្ឍពលករដែលមានជំនាញវិជ្ជាជីវៈផងដែរ។ នាបច្ចុប្បន្ននេះឥណ្ឌូនេស៊ីកំពុងខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ជាងអត្រាកំណើនមធ្យម ៥% ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ