ចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍថាមពលប្រកបដោយចីរភាព

(VOVWORLD) - អ្នកជំនាញ តំណាងជាច្រើនរូបបានចែករំលែកនិងពិភាក្សាគ្នាអំពីយន្តការ និងគោលនយោបាយដើម្បីរក្សាតុល្យភាពថាមពលនិងការអភិវឌ្ឍក៏ដូចជាប្រមូលផ្ដុំប្រភពដើមទុនសម្រាប់ការអភិវឌ្ឍថាមពលស្អាត។
ចែករំលែកព័ត៌មានស្តីពីការអភិវឌ្ឍថាមពលប្រកបដោយចីរភាព - ảnh 1  (ប្រភព: nangluongsachvietnam.vn)

នារសៀលថ្ងៃទី ២៤ ខែកញ្ញានៅទីក្រុងហាណូយមជ្ឈមណ្ឌលអភិវឌ្ឍន៍ច្នៃប្រឌិតបៃតង (GreenID) និងសម្ព័ន្ធថាមពលប្រកបដោយចីរភាពវៀតណាមបានរៀបចំសិក្ខាសាលាស្តីពី“ លទ្ធភាពក្នុងការអនុវត្តផែនការមេស្ដីពីអគ្គិសនី  ” ។ នៅក្នុងកិច្ចសន្ទនានេះ អ្នកជំនាញ តំណាងជាច្រើនរូបបានចែករំលែកនិងពិភាក្សាគ្នាអំពីយន្តការ និងគោលនយោបាយដើម្បីរក្សាតុល្យភាពថាមពលនិងការអភិវឌ្ឍក៏ដូចជាប្រមូលផ្ដុំប្រភពដើមទុនសម្រាប់ការអភិវឌ្ឍថាមពលស្អាត។ ទន្ទឹមនឹងនេះ ប្រតិភូក៏បានស្នើដល់រដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ធ្វើការសិក្សាស្រាវជ្រាវដាក់ចេញយន្តការសមស្រប អំពីតម្លៃអគ្គិសនី និងអនុភាពរបស់អគ្គិសនីជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ