ចិន ឡាវ មីយ៉ាន់ម៉ា និងថៃចាប់ផ្តើមល្បាតរួមគ្នាតាមដងទន្លេមេគង្គ

(VOVWORLD) - ការល្បាតរួមគ្នាលើកទី ៩១ តាមទដងន្លេមេគង្គរបស់ចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមីនា។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសន្តិសុខនិងស្ថេរភាពនៅតាមដងទន្លេមេគង្គ ប្រទេសទាំងបួននឹងអនុវត្តន៍ដំណើរទស្សនៈកិច្ចត្រួតពិនិត្យនិងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនក្នុងការល្បាតរួមគ្នានៅតាមតំបន់នានា រួមទាំងតំបន់“ ត្រីកោណមាស” ដែលជាតំបន់ល្បីល្បាញខាងផលិតគ្រឿងញៀនទៀតផង។

ដោយសារតែរងឥទ្ធិពលដោយជំងឺរាតត្បាត Covid-19 ស្ថាប័នប្រតិបតិ្តរបស់ប្រទេសទាំងបួននេះនឹងរួមគ្នាបញ្ជាណែនាំយុទ្ធនាការនេះជាលើកដំបូងដោយប្រព័ន្ធបញ្ជាតាមអនឡាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ