ចិនចេញផ្សាយសៀវភៅសនុយក្លេអ៊ែរលើកដំបូង

(VOVworld) - រដ្ឋាភិបាលចិន នាថ្ងៃទី២៧ មករា បានចេញផ្សាយសៀវភៅសនុយ
ក្លេអ៊ែរដំបូងរបស់ប្រទេសនេះក្រោមចំណងជើងថា “ការត្រៀមខ្លួនជាស្រេចទប់
ទល់ទៅនឹងស្ថានការណ៍គ្រាសអាសន្ននុយក្លេអ៊ែររបស់ចិន”។សៀវភៅស បាន
សង្កត់ធ្ងន់ថា ចិនប្ដេជ្ញាចិត្តដាក់បញ្ហាសុវត្ថិភាពនុយក្លេអ៊ែរក្នុងសកម្មភាពប្រើប្រាស់
ថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ជាអាទិភាពចម្បង។សៀវភៅសបាន
កត់សម្គាល់ថា មូលដ្ឋាននុយក្លេអ៊ែរនិងសកម្មភាពនុយក្លេអ៊ែររបស់ចិន ស្ថិតក្នុង
ស្ថានភាពស្ថិរភាពនិងសុវត្ថិភាព។រដ្ឋាភិបាលចិនបានសន្យាថា នឹងលើកកំរិត
សមត្ថភាពទប់ទល់ទៅនឹងស្ថានការណ៍គ្រាសអាសន្ននុយក្លេអ៊ែរឡើងកំពស់ថ្មី
មួយសំដៅជួយឧបត្ថម្ភការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព
 និរន្តរភាព និងស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ