ចិនជំរុញឲ្យមជ្ឈដ្ឋានសហគ្រាសចិនប្រឆាំងនឹងផែនការវាយពន្ធរបស់ប្រធានាធិបតីអាមរិកលោក Donald Trump

(VOVWORLD) -ប៉េកាំងបានអំពាវនាវឲ្យសហគមន៍សហគ្រាសអន្តរជាតិ ក្នុងនោះមានមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអាមេរិកគប្បីនាំចេញនូវវិធានការភ្លាមមួយរំពេចប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជំរុញរដ្ឋាភិបាលអាមេរិក កែសម្រួលរាល់កំហុស។
ចិនជំរុញឲ្យមជ្ឈដ្ឋានសហគ្រាសចិនប្រឆាំងនឹងផែនការវាយពន្ធរបស់ប្រធានាធិបតីអាមរិកលោក Donald Trump - ảnh 1ចិនជំរុញឲ្យមជ្ឈដ្ឋានសហគ្រាសចិនប្រឆាំងនឹងផែនការវាយពន្ធរបស់ប្រធានាធិបតីអាមរិក

  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននាថ្ងៃទី ៨ មេសា បានអំពាវនាវឲ្យសហគ្រាសដែលធ្វើសកម្មភាពលើវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មអាមេរិក ប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីអាមរិកលោក Donald Trump ស្ដីពីការពិចារណាវាយពន្ធបន្ថែមដែលមានតម្លៃជាទឹកប្រាក់ ១០០ ពាន់លានដុល្លារអាមេរិក ចំពោះមុខទំនិញរបស់ចិន ពោលគឺកើនឡើងទ្វេដងបើប្រៀបនឹងផែនការមុននេះ។

     យោងតាម សារព័ត៌មានប្រជាជនចិនបានអះអាងថា៖ប៉េកាំងបានអំពាវនាវឲ្យសហគមន៍សហគ្រាសអន្តរជាតិ ក្នុងនោះមានមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអាមេរិកគប្បីនាំចេញនូវវិធានការភ្លាមមួយរំពេចប្រកបដោយប្រសិទ្ធភាព ក៏ដូចជាជំរុញរដ្ឋាភិបាលអាមេរិក កែសម្រួលរាល់កំហុស។ យោងតាមសារព័ត៌មានពោលខាងលើបានឲ្យដឹងថា៖ សហគ្រាស និងផ្នែកមុខរបរចិន នឹងរួមដៃគ្នាគាំទ្ររាល់សកម្មភាពរបស់រដ្ឋាភិបាល សំដៅទប់ទប់នឹងរយៈពេលវាយពន្ធបន្ថែមនេះរបស់វ៉ាស៊ីនតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ