ចិនដាក់ទណ្ឌកម្មថ្មីលើសហរដ្ឋអាមេរិកនិងកាណាដា

(VOVWORLD) -  ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មថ្មីលើបុគ្គល និង អង្គភាពនានារបស់សហរដ្ឋអាមេរិកនិងកាណាដា ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មមុន នេះរបស់ប្រទេសទាំងពីរដោយសំដៅប្រឆាំងនឹងចិន។
នាថ្ងៃទី ២៧ ខែមីនា ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មថ្មីលើបុគ្គល និង អង្គភាពនានារបស់សហរដ្ឋអាមេរិកនិងកាណាដា ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មមុន នេះរបស់ប្រទេសទាំងពីរដោយសំដៅប្រឆាំងនឹងចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានអោយដឹងថាការដាក់ទណ្ឌកម្មថ្មីត្រូវបានដាក់ចេញសំដៅទៅលើប្រធាន USCIRF លោក Gayle Manchin និងអនុប្រធាន USCIRF លោក Tony Perkins ។ លើសពីនេះរដ្ឋាភិបាលចិនក៏បានដាក់ទណ្ឌកម្មលើសមាជិកសភាកាណាដា គឺលោក Michael Chong   និងគណៈកម្មការសិទ្ធិមនុស្សនៃគណៈកម្មាធិការទំនាក់ទំនងការបរតេស និងអភិវឌ្ឍន៍ សភាតំណាងកាណាដា។ យោងតាមបទបញ្ញត្តិដែលបានកំណត់ បុគ្គល ដែលមាននៅក្នុង បញ្ជីនៃទណ្ឌកម្ម នឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសចិន។ ការដាក់ទណ្ឌកម្មនេះក៏ហាមឃាត់ ពលរដ្ឋចិននិងអង្គការនានាពីការធ្វើសហប្រតិបត្តិការជាមួយបុគ្គលនិងអង្គការនានាក្នុងបញ្ជីទណ្ឌកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ