ចិនត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន​

(VOVWORLD) - នាថ្ងៃទី ៧ ខែមីនា អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ដែលបានធ្វើឡើងនៅខាងក្រៅសម័យប្រជុំលើកទី ៤ នៃមហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសចិនអាណត្តិទី១៣ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានឆ្លើយសំនួរដែលពាក់ព័ន្ធនឹងទំនាក់ទំនងនិងគោលនយោបាយការបរទេសរបស់ចិន។
ចិនត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន​ - ảnh 1រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ។ (រូបថត៖ THX/TTXVN)

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi  បានអះអាងថាចិនត្រៀមខ្លួនជាស្រេចសហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីកសាងសហគមន៍មួយឱ្យកាន់តែជិតស្និទ្ធ ដោយឆ្ពោះទៅរកអនាគតរួម និងបើកចេញ     រយៈពេល ៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀត។

យោងតាមលោក Wang Yi ប្រទេសចិននិងបណ្តាប្រទេសសមាជិកអាស៊ាន ចាំបាច់ត្រូវបន្តអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) សំដៅរក្សាស្ថិរភាពទូទៅនៅសមុទ្រខាងកើត។ ប្រទេសចិននិងបណ្តាប្រទេសសមាជិកអាស៊ាន គួរតែជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៃភាគីពាក់ព័ន្ទនានា (COC) ព្រមទាំងឆ្ពោះទៅសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិថ្នាក់តំបន់មួយ ប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្តែងថែមទៀត ដែលស្របតាមច្បាប់អន្តរជាតិ និងបម្រើតម្រូវការរបស់ភាគីទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ