ចិននិងហ្វីលីពីនសម្រេចចិត្តបង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) -នាថ្ងៃទី ២០ ខែវិច្ឆិកា នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅហ្វីលីពីនរបស់លោកប្រធានរដ្ឋចិន Xi Jinping នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព បង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
ចិននិងហ្វីលីពីនសម្រេចចិត្តបង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ - ảnh 1លោកប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (TTXVN)

សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីជំនួបពិភាក្សាការងាររវាងប្រធានរដ្ឋចិន លោក Xi Jinping ជាមួយប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ លោក Rodrigo Duterte ។ លោកប្រធានាធិបតី Duterte បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកឯ ប្រធានរដ្ឋចិន លោក Xi Jinping បានឲ្យដឹងថាលោក និង លោកប្រធានាធិបតី Duterte បានឯកភាពគ្នាក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក៏ដូចជាបន្តដោះស្រាយរាល់បញ្ហាខ្វែងគំនិតគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ