ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៧ នាក់

(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ មជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង (CDC) របស់កូរ៉េខាងត្បូងបានបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ៣ ករណីបន្ថែមទៀតដោយសារ COVID-19 បង្កើនចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះឡើងដល់ ៧ នាក់និងករណីឆ្លងសរុបចំនួន ៨៣៣ នាក់។
ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅកូរ៉េខាងត្បូងកើនដល់ ៧ នាក់ - ảnh 1 ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅកូរ៉េខាងត្បូងកើនដល់៧នាក់ (រូបថត៖ Yonhap)

មុននោះ នាថ្ងៃទី ២៣ ខែកុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានជូនដំណឹងដល់ រដ្ឋអំណាចត្រូវលើកកម្ពស់ការព្រមានអំពីជំងឺរាត ត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 ឡើងដល់កម្រិតខ្ពស់បំផុត (កម្រិតក្រហម) ក្នុងបរិបទដែលជំងឺនេះកំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូងក៏បានឲ្យដឹងថា ក្នុងរយៈពេល ៧ ដល់ ១០ ថ្ងៃទៀតគឺជាពេលវេលាដ៏សំខាន់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ