ចំនួនអ្នកស្លាប់និងរងរបួសក្នុងគ្រោះថ្នាក់ផ្លូវរថភ្លើងនៅឥណ្ឌាកើនឡើងយ៉ាងឆាប់រហ័ស

(VOVWORLD) - ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៧ យប់តាមម៉ោងស្រុក នៅថ្ងៃទី ២ ខែមិថុនានៅពេលដែលរថភ្លើង Howrah Superfast Express បានបុកនឹង រថភ្លើង Coromandel Express។

ចំនួនអ្នកស្លាប់និងរងរបួសក្នុងគ្រោះថ្នាក់ផ្លូវរថភ្លើងនៅឥណ្ឌាកើនឡើងយ៉ាងឆាប់រហ័ស - ảnh 1រូបភាពកន្លែងកើតហេតុនៃគ្រោះថ្នាក់ផ្លូវរថភ្លើងដ៏គួរឱ្យភ័យខ្លាចនៅប្រទេសឥណ្ឌានៅថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២៣។ (រូបថត៖ Reuters)
កាលពីថ្ងៃទី ៣ ខែមិថុនា មន្ត្រីឥណ្ឌាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ក្នុងករណីបុក រថភ្លើងដឹកអ្នកដំណើរចំនួន ២ នៅរដ្ឋ Odisha បានកើនឡើងដល់ ២៣៣ នាក់និង ចំនួនអ្នករងរបួសបានកើនឡើងដល់ ៩០០ នាក់ ដែលធ្វើឲ្យករណីនេះក្លាយទៅជា គ្រោះថ្នាក់ផ្លូវរថភ្លើងដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតក្នុងអំឡុងពេលជាងមួយ ទសវត្សរ៍នៅប្រទេសនេះ។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់នេះនឹងបន្តកើនឡើង។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៧ យប់តាមម៉ោងស្រុក នៅថ្ងៃទី ២ ខែមិថុនានៅពេលដែលរថភ្លើង Howrah Superfast Express បានបុកនឹង រថភ្លើង Coromandel Express។
យុទ្ធនាការស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំកំពុងប្រព្រឹត្តទៅដោយមានការ ចូលរួមពីអ្នកពន្លត់អគ្គីភ័យ និងប៉ូលីសរាប់រយនាក់។ កងកម្លាំងឆ្លើយតបគ្រោះមហន្ត រាយជាតិក៏មានវត្តមាននៅក្នុងតំបន់ផងដែរ។ មន្ទីរពេទ្យទាំងអស់នៅក្នុងស្រុក Balasore សុទ្ធតែស្ថិតនៅក្នុងស្ថានការណ៍អាសន្នខ្ពស់។ នៅថ្ងៃទី ២ ខែមិថុនា មនុស្ស រាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Soro រដ្ឋ Odisha ដើម្បី បរិច្ចាគឈាម។ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ