ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ គណៈកម្មាធិការសុខភាពជាតិរបស់ចិន បានប្រកាសថា ករណីសរុបដែលឆ្លងវីរុស nCoV នៅប្រទេសនេះមានចំនួន ៣៧,១៩៨ ករណី ពោលគឺកើនឡើងជាង ២.៦០០ ករណី បើប្រៀបធៀបនឹងរបាយការណ៍ដែលបានប្រកាសកាលពីថ្ងៃមុននោះ។

យោងតាមរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាពនេះ គណៈកម្មាទិការសុខភាពជាតិរបស់ចិន បានឲ្យដឹងថាមានអ្នកស្លាប់ថ្មីចំនួន ៨៩ នាក់ ដែលទាក់ទងទៅនឹង  វីរុសកូរ៉ូណាប្រភេទថ្មីដ៏កាចសាហាវនេះ ក្នុងនោះខេត្តហ៊ូប៉ីមានអ្នកស្លាប់ចំនួន ៨១ នាក់ ដែលនាំឲ្យអ្នកស្លាប់សរុបនៅចិនកើនឡើងដល់ ៨១១ នាក់។ ហេតុដូច្នេះចំនួនអ្នកស្លាប់សរុបដោយវីរុសកូរ៉ូណាប្រភេទថ្មីនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះគឺ ៨១៣ នាក់ ដែលក្នុងនោះមានករណីចំនួន២ ត្រូវបានកត់ត្រាថា ស្លាប់នៅខាងក្រៅប្រទេសចិនគឺ ប្រទេសហ្វីលីពីននិងហុងកុង (ចិន) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ