ចិនបានចោទប្រកាន់ភ្នាក់ងារចារកម្មអូស្រ្តាលីពីបទឆែកឆេទីកន្លែងស្នាក់នៅរបស់អ្នកយកព័ត៌មានរបស់ប្រទេសនេះ

(VOVWORLD) - ភាពតានតឹងរវាងចិននិងអូស្ត្រាលីទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៃប្រទេសទាំងពីរ កំពុងតែមានកំដៅឡើងក្នុងរយៈពេលកន្លងមក។
ចិនបានចោទប្រកាន់ភ្នាក់ងារចារកម្មអូស្រ្តាលីពីបទឆែកឆេទីកន្លែងស្នាក់នៅរបស់អ្នកយកព័ត៌មានរបស់ប្រទេសនេះ - ảnh 1 ពិធីការិនី Cheng Lei (រូបថត៖ vov.vn)

បន្ទាប់ពីអ្នកសារព័ត៌មានអូស្ត្រាលីម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន ហើយមានអ្នកយកព័ត៌មានចំនួន ២ នាក់ផ្សេងទៀត ក៏ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសនេះដែរ ហើយសារព័ត៌មានចិនកាលពីថ្ងៃទី ៩ ខែកញ្ញាបានចោទប្រកាន់បុគ្គលិកសន្តិសុខអូស្ត្រាលីពីបទឆែកឆេរនិងសាកសួរដោយខុសច្បាប់ចំពោះអ្នកយកព័ត៌មានចិនដែលកំពុងធ្វើការនៅទីនេះ។

ការចោទប្រកាន់របស់ប្រព័ន្ធសារព័ត៌មានចិន បានធ្វើឡើងបន្ទាប់ពីរឿងដែលអ្នកសារព័ត៌មានអូស្ត្រាលី ឈ្មោះ  Cheng Lei  ធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍ជាភាសាអង់គ្លេស CGTN របស់រដ្ឋាភិបាលចិន ដែលត្រូវបានចាប់ខ្លួនដោយប្រទេសនេះ ខណៈពេលដែលអ្នកសារព័ត៌មានចំនួន ២ នាក់ទៀតដែលធ្វើការឲ្យសម្ព័ន្ធក្រុមហ៊ុនផ្សាយសសំឡេងនិងទូរទស្សន៍អូស្រ្តាលី (ABC) និងទស្សនាវដ្តីហិរញ្ញវត្ថុអូស្រ្តាលី (AFR) ត្រូវតែចាកចេញពីប្រទេសនេះ បន្ទាប់ពីត្រូវបានសាកសួរដោយក្រសួងសន្តិសុខជាតិរបស់ប្រទេសចិន។

ទាក់ទងនឹងមូលហេតុនៃការចាប់ខ្លួនអ្នកកាសែតអូស្ត្រាលី លោក Zhao Lijian អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនេះ បានចាត់វិធានការដែលមានលក្ខណៈ «ចាប់បង្ខំ» នៅពេលដែលចាប់ខ្លួនអ្នកការសែតរូបនេះ កាលពីថ្ងៃទី ១៤ ខែសីហា ពីបទសង្ស័យថាលោកស្រីរូបនេះបាន « រំលោភបំពានលើបទឧក្រិដ្ឋស្តីពីការគំរាមកំហែងដល់សន្តិសុខជាតិរបស់ចិន»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ