ចិនប្រកាសថា លោកប្រធាន Xi Jin-ping នឹងចូលរួមកិច្ចប្រជុំ G20

(VOVWORLD) -នេះគឺជាការអះអាងដើមដំបូងរបស់ចិនអំពីការដែលលោក Xi Jin-ping ចូលរួមកិច្ចប្រជុំនេះ។
ចិនប្រកាសថា លោកប្រធាន Xi Jin-ping នឹងចូលរួមកិច្ចប្រជុំ G20 - ảnh 1លោកប្រធាន Xi Jin-ping (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាថ្ងៃទី ២៣ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួបានដកស្រង់ពាក្យសម្ដីរបស់លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនថា លោកប្រធាន Xi Jin-ping នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី ១៤ នៃ ក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនានៅទីក្រុង អូសាកាតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ នេះគឺជាការអះអាងដើមដំបូងរបស់ចិនអំពីការដែលលោក Xi Jin-ping ចូលរួមកិច្ចប្រជុំនេះ។

សារធារណមតិសង្ឃឹមថា លោកប្រធាន Xi Jin-ping នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធាននាធិបតីអាមេរិកនៅខាងក្រៅព្រឹត្តិការណ៍នេះ។ ជំនួបរវាង លោកប្រធាន Xi Jin-ping និង លោកប្រធានាធិបតី Donald Trump មានចរិតលក្ខណៈគន្លឹះ ចំពោះរាល់ការខិតខំប្រឹងប្រែងវិលប្រឡប់ចូលតុចរចាវិញ សំដៅរុញថយក្រោយស្ថានភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ