ចិនលើកសំណើររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន

(VOVWORLD) - ក្នុងបរិបទដែលឆ្នាំ២០២១ជាឆ្នាំខួបគម្រប់ ៣០ឆ្នាំ នៃទំនាក់ទំនង សន្ទនារវាងអាស៊ាន-ចិននោះ រដ្ឋបាលប៉េកាំងកំពុងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ 
ចិនលើកសំណើររៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន - ảnh 1សមាជិកក្រុមប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi។ (រូបថត៖ Xinhua/VNA)

ប្រទេសចិនបានស្នើឲ្យរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសជាមួយប្រទេសសមាជិកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង១០ ក្នុងខែមិថុនាខាងមុខ នៅចិន។ ប្រទេសនេះកំពុងពិចារណារៀបចំកិច្ចប្រជុំនេះនៅទីក្រុងផ្សេងមួយ មិនមែន ជារដ្ឋធានីប៉េកាំងទេ។ ក្នុងបរិបទដែលឆ្នាំ២០២១ជាឆ្នាំខួបគម្រប់ ៣០ឆ្នាំ នៃទំនាក់ទំនង សន្ទនារវាងអាស៊ាន-ចិននោះ រដ្ឋបាលប៉េកាំងកំពុងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានសម្ដែងក្ដីសង្ឃឹមថា ក្នុងឱកាសនេះ ភាគី ទាំងពីរនឹងរៀបចំព្រឹត្តិការណ៍អបអរសាទរខួបជាច្រើន សំដៅលើកកំពស់ទំនាក់ទំនង រវាងចិននិងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ