ចិនស្នើឱ្យសហរដ្ឋអាមេរិកជួយសម្រួលដល់ការចរចាពាណិជ្ជកម្ម

(VOVWORLD) -អាមេរិក និងចិនកំពុងសង្ឃឹមថានឹងទទួលបានការលោតផ្លោះក្នុងជុំចរចានាពេលខាងមុខ សំដៅបញ្ចប់សង្គ្រាមពន្ធដាររវាងប្រទេសទាំងពីរ។

ចិនស្នើឱ្យសហរដ្ឋអាមេរិកជួយសម្រួលដល់ការចរចាពាណិជ្ជកម្ម - ảnh 1 ប្រធានាធិបតីអាមេរិកlលោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jin-ping (រូបថត៖ vnanet.vn)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែកក្កដា ក្រុមអ្នកចរចាជួរមុខរបស់អាមេរិក និងចិនបានមានជំនួបនៅទីក្រុងសៀងហៃដើម្បីពិភាក្សាអំពីការខ្វែងគំនិតគ្នាខាងពាណិជ្ជកម្ម។ ពីរខែបន្ទាប់ពីការចរចារពាណិជ្ជកម្មជុំមុននេះបានទទួលបរាជ័យមក អាមេរិក និងចិនកំពុងសង្ឃឹមថានឹងទទួលបានការលោតផ្លោះក្នុងជុំចរចានាពេលខាងមុខ សំដៅបញ្ចប់សង្គ្រាមពន្ធដាររវាងប្រទេសទាំងពីរ។

នាថ្ងៃទី ២៩ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្ដី Hua Chunyung បានសម្តែងក្តីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងអនុវត្តន៍រាល់កិច្ចសន្យារបស់ខ្លួនយ៉ាងពេញលេញ ហើយបង្កលក្ខណៈអំណោយផលសម្រាប់កិច្ចចរចាពាណិជ្ជកម្មទ្វេភាគីនៅទីក្រុងសៀងហៃលើកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ