ចិន-ហ្វីលីពីនពង្រឹងទំនាក់ទំនងទ្វេភាគី

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិនរបស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte,  ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៦ ដោយគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគី។
ចិន-ហ្វីលីពីនពង្រឹងទំនាក់ទំនងទ្វេភាគី - ảnh 1ប្រធានរដ្ឋ ចិន លោក Xi Jinping និងប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte

អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនលោក Salvador Panelo កាលពីថ្ងៃ ៣០ ខែសីហា បានអោយដឹងថា ក្នុងចំណោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានោះ មានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការឧត្តមសិក្សារវាងគណៈកម្មការឧត្តមសិក្សាហ្វីលីពីននិងក្រសួងអប់រំចិននិង MOU  ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា រវាងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃប្រទេសទាំងពីរ, កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងនាយកដ្ឋានគយ (BOC) ក្រោមឧិវាទ ក្រសួងហិរញ្ញវត្ថុហ្វីលីពីន (DOF) និងអគ្គនាយកដ្ឋានគយចិន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងរាល់បញ្ហាគយ។ យ៉ាងណាមិញ BOC និងក្រសួងពាណិជ្ជកម្មចិន ក៏បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការអនុវត្តគម្រោងឧបករណ៍ត្រួតពិនិត្យកុងតឺន័រដែលគាំទ្រដោយចិនតែម្តង។

មុននេះនាថ្ងៃទី ២៩ ខែសីហា ប្រធានរដ្ឋចិន លោក Xi Jinping  និងប្រធានាធិបតីហ្វីលីពីន លោក Duterte បានជួបពិភាក្សាគ្នាដែលក្នុងនោះមេដឹកនាំទាំងពីររូបបានបង្ហាញនូវការត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

សូមគូសបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនលោក Duterte ធ្វើទស្សនកិច្ចនៅប្រទេស ចិនចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ១ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានរដ្ឋ ចិន លោក Xi Jinping។

ប្រតិកម្មទៅវិញ

ផ្សេងៗ