ចិនអះអាងថា មិនពឹងពាក់ភាគីទី ៣ ក្នុងការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិកឡើយ

(VOVWORLD) - លោក Wang Yi បានលើកច្បាស់ថា សង្គ្រាមពាណិជ្ជកម្ម ត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក ហើយ ចិនត្រូវបានបានបង្ខំឱ្យមានប្រតិកម្មសមស្រប និងចាំចាច់ ដើម្បីការពារសិទ្ធិអំណាចស្របច្បាប់ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសនេះផងដែរ។
ចិនអះអាងថា មិនពឹងពាក់ភាគីទី ៣ ក្នុងការចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិកឡើយ - ảnh 1លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ចិននឹងមិនប្រើភាគីទី ៣ ក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកឡើយ។ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងដូច្នេះ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP (បារាំង) នៅថ្ងៃទី ២១ ខែតុលា។

លោក Wang Yi បានលើកច្បាស់ថា សង្គ្រាមពាណិជ្ជកម្ម ត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក ហើយចិនត្រូវបានបានបង្ខំឱ្យមានប្រតិកម្មសមស្រប និងចាំចាច់ ដើម្បីការពារសិទ្ធិអំណាចស្របច្បាប់ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសនេះផងដែរ។

ទាក់ទងនឹងដំណើរការនៃការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក លោករដ្ឋមន្រ្តី Wang Yi បានឲ្យដឹងថា ការពិគ្រោះយោបល់ចុងក្រោយរវាងប្រទេសទាំងពីរទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបង្កើតឡើងមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងតាមកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ